ព័ត៌មានជាតិ
ឆ្នាំ២០២៥ ស្នើដាក់បញ្ចូលសាលារៀនជាង ៧០ ឱ្យទទួលពានរង្វាន់ស្តង់ដាសាលារៀនគំរូ
នៅឆ្នាំ២០២៥ ខាងមុខនេះ គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី ២ (USESDP-2) នឹងស្នើក្រសួងអប់រំយុវជននិងកីឡា ដាក់បញ្ចូលសាលាគោលដៅជាង ៧០ ដើម្បីវាយតម្លៃឱ្យទទួលពានរង្វាន់ស្តង់ដាសាលារៀនគំរូ ខណៈឆ្នាំ២០២៤ បានស្នើចំនួន ២៣ សាលារួចមកហើយ។

លោកបណ្ឌិត ឌី ខាំបូលី អគ្គនាយករងគោលនយោបាយ និងផែនការ និងជាប្រធានគម្រោងបានឱ្យដឹងក្នុងពិធីបិទសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីឧត្តមានុវត្តន៍គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី ២ កាលពីថ្ងៃទី២១ធ្នូថា ក្នុងសន្និបាតអប់រំឆ្នាំ ២០២៤ មានសាលារៀនគោលដៅចំនួន ២៣ ក្នុងនោះវិទ្យាល័យធនធានចំនួន ១៧ និងវិទ្យាល័យបណ្តាញចំនួន ៥ បានទទួលពានរង្វាន់ស្តង់ដាសាលារៀនគំរូ។ សម្រាប់សន្និបាតអប់រំឆ្នាំ ២០២៥ នៅក្នុងខែកុម្ភៈខាងមុខនេះ គម្រោងនឹងស្នើសាលារៀនគោលដៅចំនួន ៧១ ក្នុងនោះវិទ្យាល័យធនធានចំនួន ២៣ និងវិទ្យាល័យបណ្តាញចំនួន ៤៧ សម្រាប់សុំទទួលពានស្តង់ដាសាលារៀនគំរូ ដោយឈរលើគោលការណ៍ចំនួនពីរគឺ (១).សាលារៀនដែលទទួលបានពិន្ទុសរុបនៃស្តង់ដាទាំង ៥ ខ្ពស់ជាង ៦០% វាយតម្លៃដោយនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ឬ (២).សាលារៀនទាំងឡាយណាដែលមានពិន្ទុខ្ពស់ជាង ៦០% តាមរយៈស្វ័យវាយតម្លៃ និងមានភាគរយសរុបនៃសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្មើ ឬ លើសថ្នាក់ជាតិ និងមានសិស្សជាប់និទ្ទេស A យ៉ាងតិចម្នាក់។

លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោងបានរំលឹកអំពីការអភិវឌ្ឍវិស័យអប់រំ គឺត្រូវផ្តោតទាំងបរិមាណ និងគុណភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០ ឆ្លើយតបបានទៅនឹងបរិបទក្នុងតំបន់ និងសកលលោក ដែលកំពុងតែប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយកគុណភាព ឧត្ដមភាព ការធានានូវស្ដង់ដាដែលទទួលស្គាល់ដោយទីផ្សារពលកម្មក្នុងប្រទេស និងតំបន់ដែលការងារនេះ ទាមទារឱ្យទាំងអស់គ្នាត្រូវយកចិត្ដទុកដាក់ ខិតខំប្រឹងប្រែងអនុវត្ត សំដៅបង្កើនប្រសិទ្ធភាព និងសក្ដិសិទ្ធភាព នៃការរៀន បង្រៀន ដឹកនាំ គ្រប់គ្រង អភិបាលកិច្ច អធិការកិច្ច និងរង្វាយតម្លៃក្នុងសាលារៀន។
លោកបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ ឱ្យអង្គភាពនីមួយៗកែលម្អឧមានុវត្តន៍តាមខ្លឹមសារពិភាក្សា ដែលទទួលបានសិក្ខាសាលានេះ និងបន្តរៀបចំឧត្តមានុវត្តន៍បន្ថែមទៀត។
សិក្ខាសាលានេះគឺការរៀបចំជាបឋមសម្រាប់ពិភាក្សាអំពី ភ័ស្តុតាងជាក់លាក់ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រលើលទ្ធផលដែលទទួលបាន និងការវាយតម្លៃនានា លើប្រធានបទនានា ដើម្បីចងក្រងរៀបចំជាឧត្តមានុវត្តន៍ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡាពិនិត្យពិចារណា ដើម្បីធ្វើការវិនិយោគ ឬ អនុវត្ត ឬ បញ្ជ្រាបនៅក្នុងផែនការសកម្មភាពជាបន្តបន្ទាប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


