Connect with us

កីឡា

Salah ជាកីឡាករទី១នៅអង់គ្លេសស៊ុត និងបញ្ជូន​បាល់ច្រើនជាងគេមុនថ្ងៃបុណ្យណូអែល

បានផុស

នៅ

ខ្សែប្រយុទ្ធ Mohamed Salah ជាតួអង្គសំខាន់ជួយឲ្យក្រុម Liverpool យកឈ្នះក្រុមម្ចាស់ផ្ទះ Tottenham Hotspur ក្នុងលទ្ធផល ៦-៣ កាលពីយប់ថ្ងៃអាទិត្យ ក្នុងការប្រកួតលីគកំពូលអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយស៊ុតបញ្ចូលទី២ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម២លើក Mohamed Salah បានក្លាយជាកីឡាករដំបូងគេនៅក្របខណ្ឌ Premier League ​ដែល​រក​បាន​គ្រាប់ស៊ុតបាល់ស៊ុតបញ្ចូលទី និងបញ្ចូនបាល់ឲ្យមិត្ដរួមក្រុមបានច្រើនជាងគេមុនថ្ងៃបុណ្យណូអែល។ ខ្សែប្រយុទ្ធជនជាតិអេហ្ស៊ីបវ័យ៣២ឆ្នាំ ​បាន​ស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន១០លើក ជាកំណត់ត្រាថ្មីមួយ មិនធ្លាប់មានកីឡាករនៅលីគកំពូលអង់គ្លេសធ្វើបានទេ។

«ខ្ញុំមិនបានគិតអំពីវាមុនពេលការប្រកួតទេ និយាយឲ្យស្មោះត្រង់ទៅ ប៉ុន្តែខ្ញុំរីករាយដែលខ្ញុំបានធ្វើវា។ វាជាអ្វីមួយដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត។ ខ្ញុំមានមោទនភាព ហើយខ្ញុំ នឹង​បន្ត​ខំជាងនេះទៀត​»។ កីឡាករ Mohamed Salah បាននិយាយបែបនេះ ក្រោយបំបែកកំណត់ត្រាថ្មីនៅក្របខណ្ឌ ​Premier League។

បន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតទល់នឹងក្រុម Tottenham Hotspur ខ្សែប្រយុទ្ធ Mohamed Salah បានឡើងមកឈរលេខ៤ ក្នុងនាមកីឡាកររកគ្រាប់ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ក្លិប Liverpool។

កីឡាករ Mohamed Salah បានបន្ថែមថា ៖«ជាការពិតណាស់ វាជារឿងដ៏អស្ចារ្យក្នុងការសម្រេចបាន ជាមួយក្លិបធំដូចជា Liverpool។ ប៉ុន្តែម្តងទៀត អ្វីដែលសំខាន់បំផុតគឺយើងបានឈ្នះការប្រកួត ការទទួលបានសមិទ្ធផលនោះគឺអស្ចារ្យណាស់»។

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម