ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតឡាន Honda និង Nissan ប្រកាសជាផ្លូវការ នូវការចរចាច្របាច់បញ្ជូលគ្នា
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda និង Nissan បានប្រកាសជាផ្លូវការនាថ្ងៃចន្ទនេះ អំពីកិច្ចពិភាក្សាស្ដីពីការច្របាច់បញ្ជូលគ្នា ដែលអាចឱ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៣លើពិភពលោក ចំពេលមានការប្រកួតប្រជែងដណ្ដើមចំណែកទីផ្សារកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនទាំង២ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា ក្រោមលទ្ធភាពនៃការរួមបញ្ចូលគ្នា ក្រុមហ៊ុនទាំង ២ ចង់ឱ្យការលក់រួមគ្នាឈានដល់ ៣០ ទ្រីលានយ៉េន (១៩១ ប៊ីលានដុល្លារ) និងប្រាក់ចំណេញប្រតិបត្តិការលើសពី ៣ ទ្រីលានយ៉េន។
ក្រុមហ៊ុនគ្រោងបញ្ចប់ការពិភាក្សាជុំវិញខែមិថុនា ឆ្នាំ ២០២៥ ហើយបន្ទាប់មកបង្កើតក្រុមហ៊ុនមេនៅខែសីហា ឆ្នាំ ២០២៦ ដែលនៅពេលនោះ ភាគហ៊ុនរបស់ក្រុមហ៊ុនទាំង២នឹងត្រូវបានលុបចេញបញ្ជីផ្សារភាគហ៊ុន។

ការច្របាច់បញ្ជូលគ្នានេះ នឹងបង្កើតក្រុមរថយន្តមួយដែលមានការលក់រថយន្តធំជាងគេបំផុតទី៣របស់ពិភពលោកបន្ទាប់ពីក្រុមហ៊ុនជប៉ុន Toyota និងក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ខណៈក្រុមហ៊ុនផលិតរថយន្តចាស់ៗជុំវិញសកលលោក ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla និងក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិនផ្សេងៗទៀត។
គួរគូសបញ្ជាក់ថា Honda គឺជាក្រុមហ៊ុនផលិតរថយន្តធំទី២របស់ជប៉ុនបន្ទាប់ពី Toyota និងមានដើមទុនទីផ្សារជាង ៤០ ប៊ីលានដុល្លារ ខណៈ Nissan ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងតម្លៃមូលធនទីផ្សារប្រមាណ ១០ ប៊ីលានដុល្លារ។ ក្រុមហ៊ុនទាំង២ កន្លងមកបានប្រកាសផងដែរពីការសហការគ្នា ជាពិសេសលើវិស័យរថយន្តអគ្គិសនី៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


