Connect with us

សេដ្ឋកិច្ច

រថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៣៦ គ្រឿងទៀត បានមកដល់កម្ពុជា

បានផុស

នៅ

ទូរថភ្លើងដឹកទំនិញថ្មីដែលក្រុមហ៊ុន Royal Railway បានបញ្ជាទិញពីប្រទេសចិនចំនួន ៣៦ គ្រឿង បន្ថែមទៀត បានដឹកមកដល់កំពង់ផែខេត្តព្រះសីហនុ និងលើកដាក់ចុះពីនាវានៅយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីពង្រឹងបន្ថែមនូវសេវាកម្មដឹកជញ្ជូនតាមរថភ្លើងក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការមកដល់លើកទី២ នៃទូរថភ្លើង ដែលក្រុមហ៊ុន Royal Railway បានបញ្ជាទិញពីប្រទេសចិនសរុបចំនួន ២២១ គ្រឿង ដែលលើកទី១ បានមកដល់កាលពីថ្ងៃទី ០១ ខែធ្នូ ចំនួន ៦០ គ្រឿង រួចមកហើយ ខណៈជើងទី ៣ នឹងមានរថភ្លើងចំនួន ៤៤ គ្រឿងទៀត នឹងមកដល់នៅដើមខែ មករា ឆ្នាំ ២០២៥។ ចំណែកទូកបន្ថែមផ្សេងៗទៀតនឹងមក ដល់ក្នុងប៉ុន្មានខែបន្ទាប់។

ទូរថភ្លើងដែលផលិតនៅប្រទេសចិននេះមានសមត្ថភាពសម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗ រថភ្លើងដឹកទំនិញទាំងនេះនឹងជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។

មុនពេលចូលបម្រើសេវាកម្ម រថភ្លើងដឹកទំនិញទាំង ៣៦គ្រឿង នឹងត្រូវបានធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងពេលបម្រើសេវាកម្មជូនដល់អតិថិជន រួចនឹងដាក់ឱ្យដំណើរសេវាកម្មចាប់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៥៣ នាទីutes មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ១ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម