ព័ត៌មានអន្ដរជាតិ
អាមេរិក និងជប៉ុន រួមគ្នាព្រមានឥរិយាបថអស្ថិរភាពរបស់ចិន
សហរដ្ឋអាមេរិក និងជប៉ុនបានព្រមានរដ្ឋបាលទីក្រុងប៉េកាំងប្រឆាំងនឹង«ការបង្វិតបង្ខំ និងឥរិយាបថអស្ថិរភាព»កាលពីថ្ងៃអង្គារ ទី១៦ ខែមីនា បន្ទាប់ពីកិច្ចពិភាក្សាចំណងការទូត និងការពារជាតិកម្រិតកំពូល ដែលមានបំណងពង្រឹងសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើង។
ប្រមុខមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកលោក Lloyd Austin និងអ្នកការទូតកំពូលអាមេរិកលោក Antony Blinken បានកំពុងធ្វើទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ខ្លួនដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទនៅប្រទេសជប៉ុនដើម្បីស្វែងរកការពង្រឹងសម្ព័ន្ធភាពក្នុងតំបន់ និងជាសារមួយទៅរដ្ឋបាលទីក្រុងប៉េកាំង។
ពួកគេនឹងបន្តធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងពិនិត្យមើលគោលនយោបាយដោយរដ្ឋបាលថ្មីនៃវិធីសាស្ត្ររបស់ខ្លួនឆ្ពោះទៅរដ្ឋបាលទីក្រុងព្យុងយ៉ាងគឺជាផ្នែកមួយដ៏សំខាន់នៃការផ្សព្វផ្សាយផ្នែកការទូតផងដែរ។

ប៉ុន្តែកិច្ចពិភាក្សានៅទីក្រុងតូក្យូបានផ្តោតលើប្រទេសចិន ក្នុងនោះរាប់បញ្ចូលទាំងវត្តមានកំពុងកើនឡើងនៅតំបន់កោះដែលមានជំលោះជាមួយប្រទេសជប៉ុន ព្រមទាំងស្ថានភាពនៅកោះតៃវ៉ាន់ និងហុងកុង។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី និងរួមគ្នាជាមួយសមភាគីជប៉ុន ពួកគេបានព្រមានថា ឥរិយាថបរបស់ចិនដែលមិនសមស្របនឹងសណ្ឋាប់ធ្នាប់អន្តរជាតិដែលកំពុងមានស្រាប់ បង្ហាញពីការប្រឈមផ្នែកនយោបាយ សេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា។
ពួកគេបន្ថែមថា ៖«រដ្ឋមន្ត្រីប្តេជ្ញាចិត្តប្រឆាំងនឹងឥរិយាបថបង្ខិតបង្ខំ និងអស្ថិរភាពចំពោះអ្នកដទៃនៅក្នុងតំបន់»។
លោក Blinken បាននិយាយក្នុងសន្និសីទរួមគ្នាថា ៖«យើងរួបរួមគ្នានៅក្នុងទស្សនៈវិស័យនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហរ ដែលប្រទេសនានាគោរពតាមច្បាប់ សហការគ្នានៅគ្រប់ទីកន្លែងដែលពួកគេអាចធ្វើបាន និងដោះស្រាយភាពខុសគ្នារបស់ពួកគេដោយសន្តិវិធី»។
លោកថា ៖«យើងនឹងប្រឆាំង បើចាំបាច់ នៅពេលចិនប្រើប្រាស់ការបង្ខិតបង្ខំ ឬឈ្លានពាន»។
បញ្ហាពីរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា និងកូរ៉េខាងជើងក៏ស្ថិតនៅលើតុពិភាក្សារបស់ពួកគេដែរ។
លោក Blinken បានចោទប្រកាន់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាពីការប៉ុនប៉ងផ្តួលរំលំនូវលទ្ធផលនៃការបោះឆ្នោតដោយប្រជាធិបតេយ្យ ដោយនិយាយថា វាឃោឃៅដែលបង្ក្រាបលើអ្នកតវ៉ាដោយសន្តិវិធី។
ប៉ុន្តែលោកបដិសេធធ្វើអត្ថាធិប្បាយស្តីពីការប្រកាសគ្រាប់បែកចុងក្រោយបំផុតពីកូរ៉េខាងត្បូង ដែលបងស្រីមេដឹកនាំ គីម ជុងអ៊ុន បានព្រមានទីក្រុងវ៉ាស៊ីនតោននៅព្រឹកថ្ងៃអង្គារប្រឆាំងនឹងការ«តស៊ូដើម្បីសាយភាយនូវក្លិននៃរំសេវទៅលើដីរបស់យើងឆ្លងពីមហាសមុទ្រ»។
សេចក្តីថ្លែងការណ៍រួមបានអំពាវនាវជាថ្មីម្តងទៀតដល់ទីក្រុងព្យុងយ៉ាងឲ្យរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ដោយព្រមានថា អាវុធរបស់កូរ៉េខាងជើងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ។
លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនតែងតែពិនិត្យមើល«ថាតើវិធានការណ៍ដាក់សម្ពាធផ្សេងៗអាចមានប្រសិទ្ធភាពដែរឬទេ ថាតើមានផ្លូវការទូតដែលសមហតុផលដែរឬទេ» ខណៈខ្លួនបានពិនិត្យមើលគោលនយោបាយសហរដ្ឋអាមេរិកលើបញ្ហា។
ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងការបញ្ជូនមន្ត្រីជាន់ខ្ពស់២នាក់មកកាន់អាស៊ីត្រូវបានគេមើលឃើញថា ជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់រដ្ឋបាលដើម្បីបង្កើតរបៀបវារៈជាមួយទីក្រុងប៉េកាំង។
សូម្បីមុនពេលលោក Blinken និង Austin បានកំណត់ ពួកគេបានធ្វើការបញ្ជាក់យ៉ាងច្បាស់ក្នុងគំនិតរួមមួយដែលប្រឆាំងនឹងការប្រែប្រួលរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់អាចជារបៀបវារៈកំពូលរបស់ពួកគេ។
ពួកគេបានសរសេរនៅកាសែត Washington Post ថា ៖«យើងរួមគ្នានឹងធ្វើឲ្យចិនទទួលខុសត្រូវ។ ប្រសិនបើយើងមិនធ្វើសកម្មភាពដាច់ខាត និងដឹកនាំទេ ទីក្រុងប៉េងកាំងធ្វើ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


