ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី១៦មីនាសមត្ថកិច្ចបានឃាត់ខ្លួនពលករខ្មែររត់គេចពីការធ្វើចត្តាឡីស័កជាង៤០០០នាក់
ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពលករខ្មែរដែលគេចវេសពីការធ្វើចត្តាឡីស័កបានជាង៤០០០នាក់ និងបានបញ្ជួនទៅធ្វើចត្តាឡីស័កវិញនៅទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីលោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាល នៅព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២១។

លោក ឧត្តមសេនីយ៍ឯក បានបន្តថា ក្នុងចំណោមពលករគេចវេសពីការធ្វើចត្តាឡីស័កជាង៤០០០នាក់ ភាគច្រើនជាបុរសដោយមួយចំនួនត្រូវអាជ្ញាធរធ្វើការឃាត់ខ្លួននៅតាមព្រំដែនពេលពួកគេលួចឆ្លងដែនខុសច្បាប់ និងមួយចំនួនទៀតឃាត់ខ្លួននៅតាមភូមិកំណើតរបស់ពួកគេហើយបានបញ្ជួនទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ វិញ។
លោក ឧត្តមសេនីយ៍ឯក បានអំពាវនាវដល់ពលករដែលកំពុងធ្វើការនិងស្នាក់នៅក្រៅប្រទេសសូមកុំទាន់វិញត្រឡប់មកស្រុកវិញនៅដំណាក់កាលនេះអី សូមបន្តស្នាក់នៅនិងធ្វើការនៅស្រុកគេសិនទៅ ព្រោះថាបើបងប្អូនត្រឡប់មកវិញក៏ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដែរ ហើយអាចនាំជំងឺកូវីដ១៩មកចម្លងក្នុងស្រុកទៀតផង។

លោក ឧត្តមសេនីយ៍ឯក បានអំពាវនាវទៀតថា ចំណែកពលករដែលបានចូលមកដល់ស្រុកវិញហើយត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលមិនត្រូវធ្វើការរត់គេចវេះពីការធ្វើចត្តាឡីស័កនោះទេ ដើម្បីចៀសវាងទទួលនូវការផាកពិន័យ ឬទោសទណ្ឌតាមផ្លូវច្បាប់ពិសេសអាចចម្លងមេរោគកូវីដ១៩ទៅក្រុមគ្រួសារនិងសហគមន៍ជុំវិញខ្លួនដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិនិងធ្វើឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ។
លោក ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា«ខ្ញុំសូមអង្វរករហើយអង្វរករទៀតដល់បងប្អូនពលករយើងដែលនៅក្រៅប្រទេសសូមកុំទាន់វិលត្រឡប់មកវិញអីសូមបន្តស្នាក់នៅឬធ្វើការនៅទីនោះសិនទៅ។ចំណែកពលករដែលវិលត្រឡប់មកដល់កម្ពុជាហើយគួរតែគោរពនិងអនុវត្តទៅតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាលទាំងអស់គ្នាដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋឲ្យចៀសផុតពីជំងឺកូវីដ១៩ដែលជាជំងឺដ៏កាចសាហាវនេះ»។

គួរបញ្ជាក់ថា ច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទើបប្រកាសដាក់ឲ្យប្រើប្រាស់ថ្មីៗនេះបានឲ្យដឹងថាបើបុគ្គលណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


