Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ អ៊ីរ៉ង់ ប្រហារ​ជីវិត​មនុស្ស​ជាង ៩០០​នាក់​ក្នុង​ឆ្នាំ​២០២៤

បានផុស

នៅ

មនុស្សដែលត្រូវបានប្រហារជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់ មាន​ចំនួន ៩០១​​​នាក់កាលពីឆ្នាំ​២០២៤ ដែលក្នុងនោះមានស្ត្រីចំនួន ៣១​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៧​ខែមករា​ឆ្នាំ​២០២៥។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសហប្រជាជាតិ បានឲ្យ​ដឹង​ថា ការប្រហារជីវិតភាគច្រើនគឺសម្រាប់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​​អ្នកប្រឆាំងនយោបាយ និងអ្នកដែលមានទំនាក់ទំនងជាមួយនឹងការតវ៉ាទ្រង់ទ្រាយធំក្នុងឆ្នាំ​២០២២​ផង​ដែរ។ ការ​ប្រហារ​ជីវិត ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ព្យួរ​ក។

កាល​ពី​ឆ្នាំ​២០២៣ ទោស​ប្រហារ​ជីវិត​នៅ​អ៊ីរ៉ង់ មាន​ចំនួន​សរុប ៨៥៣​នាក់។ ការ​កាត់​ទោស​ប្រហារ​ជីវិត មាន​ចំនួន​ខ្ពស់​បំផុត​របស់​អ៊ីរ៉ង់ គឺ​នៅ​អំឡុង​ឆ្នាំ​២០១៥ ដោយ​មនុស្ស​ ៩៧២​នាក់​ត្រូវ​បាន​សម្លាប់។

លោក Volker Türk មន្ត្រី​ជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាជារឿងគួរឲ្យព្រួយបារម្ភម្តងទៀតដែលយើងឃើញមានការកើនឡើងនៃចំនួនមនុស្ស ដែលត្រូវទទួលទោសប្រហារជីវិតនៅអ៊ីរ៉ង់ពីមួយឆ្នាំទៅមួយឆ្នាំ។ វាដល់ពេលហើយ ដែលអ៊ីរ៉ង់បញ្ឈប់ការប្រហារជីវិតដ៏ក្តៅគគុកនេះ»។

ទន្ទឹម​នោះ លោកស្រី Liz Throssell អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាន​លើក​ឡើង​ថា ចំនួន​អ្នក​ទោស​ជា​ស្ត្រី​ភេទ​ដែល​ត្រូវ​ប្រហារ​ជីវិត​នៅ​អ៊ីរ៉ង់​ឆ្នាំ​២០២៤ គឺ​ជា​តួ​ខ្ពស់បំផុតក្នុងរយៈពេល​១៥​ឆ្នាំ​កន្លង​មក​នេះ។

លោកស្រីបានបន្ថែមថា៖ «ករណីភាគច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទមនុស្សឃាត។ ស្ត្រីមួយចំនួនធំគឺជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ អាពាហ៍ពិពាហ៍កុមារ ឬអាពាហ៍ពិពាហ៍ដោយបង្ខំ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម