ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនប្រេង និង ឧស្ម័ន បរទេស ត្រូវបានជំរុញឲ្យផ្អាកពាណិជ្ជកម្មជាមួយយោធាមីយ៉ាន់ម៉ា
សមាជិកសភាជាប់ឆ្នោតមកពីរដ្ឋាភិបាលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដែលត្រូវបានបណ្តេញចេញបានផ្ញើលិខិតចុងក្រោយមួយច្បាប់ដើម្បីអំពាវនាវឲ្យក្រុមហ៊ុនប្រេង និងឧស្ម័នដែលមានម្ចាស់ជាបរទេសធំបំផុតដែលប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ឲ្យផ្អាកចំណងពាណិជ្ជកម្មជាមួយរបបយោធា ដោយព្រមានថា ប្រាក់បានពីការលក់ប្រេង និងឧស្ម័ននឹងត្រូវបានប្រើដើម្បីបង្កើនការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស។
នៅក្នុងកិច្ចខិតខំប្រឹងប្រែដើម្បីផ្តួលរំលំយោធាមីយ៉ាន់ម៉ា រដ្ឋមន្ត្រីស្តីទីនៃក្រសួងផែនការ ហិរញ្ញវត្ថុ និងឧស្សាហកម្ម ត្រូវបានបោះឆ្នោតដោយគណកម្មាធិការតំណាងសភា Pyidaungsu Hluttaw (CRPH) បានផ្ញើលិខិតចុងក្រោយមួយច្បាប់ទៅក្រុមហ៊ុន Total SE របស់ប្រទេសបារាំង ក្រុមហ៊ុន Petronas របស់ប្រទេសម៉ាឡស៊ី ក្រុមហ៊ុន PTT របស់ប្រទេសថៃ និងក្រុមហ៊ុន POSCO របស់កូរ៉េខាងត្បូង។

ប្រទេសមីយ៉ាន់ម៉ាទទួលបានប្រាក់ប្រហែលជា៧៥លានទៅ៩០លានដុល្លារអាមេរិកក្នុងមួយៗខែពីការលក់ប្រេង និងឧស្ម័ន។ ប្រាក់ចំណូលស្ទើរតែទាំងអស់ត្រូវបានបង់ឲ្យរដ្ឋាភិបាលតាមរយៈក្រុមសហគ្រាប្រេង និងឧស្ម័នមីយ៉ាន់ម៉ា (MOGE)ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋដែលឥឡូវនេះគ្រប់គ្រងដោយមេដឹកនាំរដ្ឋប្រហារ។
គិតត្រឹមថ្ងៃអង្គារ ជនស៊ីវិលជីត២០០នាក់ហើយត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខកំឡុងពេលធ្វើការបង្ក្រាបលើការតវ៉ាប្រឆាំងនឹងរបបយោធាដោយសន្តិវិធីទូទាំងប្រទេស។ ទោះបីជាយ៉ាងណា យោធាមីយ៉ាន់ម៉ាត្រូវបានគេដឹងជាយូរមកហើយកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ គណកម្មាធិការតំណាងសភា(CRPH)បានថ្កោលទោសចំពោះក្រុមហ៊ុនដែលនៅតែបន្តស្ងាត់ស្ងៀមអំពីរដ្ឋប្រហារយោធាថ្ងៃទី១ កុម្ភៈ និងគាំទ្ររបបយោធាជាមួយនឹងការទូទាត់ពីការលក់ប្រេង និងឧស្ម័ន បើទោះជា CPRH បានដាក់កំណត់ពេលវេលាត្រឹមថ្ងៃទី៩ ខែមីនា ដើម្បីដាក់ទណ្ឌកម្មលើរបបយោធា។

CRPH បាននិយាយថា ចំណូលពីការលក់ប្រេង និងឧស្ម័ននៅក្នុងខែធ្នូ ឆ្នាំ២០២០ និងខែមករា ឆ្នាំ២០២១ត្រូវបានគេរាយការណ៍ថា ត្រូវបានបង់ចូលគណនីធនាគារដែលគ្រប់គ្រងដោយរបបយោធា។
CRPH និយាយថា ៖«យើងថ្កោលទោសដាច់អហឹង្កាចំពោះក្រុមហ៊ុនទាំងឡាយសម្រាប់ការចំណាយទៅលើការលក់ប្រេង និងឧស្ម័នដល់របបយោធា»។
CRPH ក៏បានជំរុញឲ្យក្រុមហ៊ុនសូមកុំបង់ពន្ធរហូតដល់រដ្ឋាភិបាលដែលជាប់ឆ្នោតដោយលទ្ធិប្រជាធិបតេយ្យបានបន្តភារកិច្ចរបស់ខ្លួនវិញ។
លោក U Tin Tun Naing រដ្ឋមន្ត្រីស្តីទីក្រសួងផែនការ ហិរញ្ញវត្ថុ និងឧស្សាហកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើក្រុមហ៊ុនបន្តធ្វើការទូទាត់ វានឹងធ្វើឲ្យមហន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនមីយ៉ាន់ម៉ាដើម្បីនាំប្រទេសមកកាន់ប្រជាធិបតេយ្យវិញ និងថា យោធានឹងមានលទ្ធផលប្រើធនធានទាំងនោះដើម្បីបន្តសកម្មភាពរំលោភសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy.
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


