ព័ត៌មានជាតិ
ករណីឃាតកម្មលើមន្ត្រីអតីតបក្សប្រឆាំង៖ នាយករដ្ឋមន្ត្រី ថា សមត្ថកិច្ចកម្ពុជាធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ
ករណីឃាតកម្មលើអតីតសមាជិកសភារបស់អតីតបក្សប្រឆាំង លោក លិម គិមយ៉ា គឺកម្លាំងសមត្ថកិច្ចកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចរបស់ថៃ ដើម្បីវែកមុខអ្នកជាប់ពាក់ព័ន្ធពីក្រោយឃាតកម្មនេះ។ នេះជាការថ្លែងបញ្ជាក់ឱ្យដឹងដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត។

លោក លិម គិមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប និងជាអតីតសមាជិកសភាអតីតបក្សប្រឆាំងនៅកម្ពុជា មានសញ្ជាតិបារាំង ត្រូវបានឃាតករបាញ់ប្រហារ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យលោក លិម គិមយ៉ា ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានស្រាវជ្រាវ និងកំណត់អត្តសញ្ញាណបានជនសង្ស័យ ដែលជាជនជាតិមានឈ្មោះ អេកាឡាក់ ភាណយ (Ekalak Pheanoi) ជាអតីតនាទាហានជើងទឹក ស្នាក់នៅខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកកធ្វើដំណើរមកកាន់ខេត្តជាប់ព្រំដែនកម្ពុជា។

ផ្អែកតាមការស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ កម្លាំងសមត្ថកិច្ចកម្ពុជា ក៏បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួន ជនសង្ស័យខាងលើ នៅចំណុចឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមការស្នើសុំរបស់ភាគីថៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈបទល្មើសនេះបានកើតឡើងលើទឹកដីប្រទេសថៃ បុរសជនជាតិថៃរូបនេះ ក៏ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនឱ្យសមត្ថកិច្ចថៃ ចាត់វិធានការបន្តតាមនីតិវិធីច្បាប់របស់ថៃ។

ជុំវិញករណីបាញ់ប្រហារលើអតីតសមាជិកសភានៃអតីតបក្សប្រឆាំង លោក លិម គិមយ៉ា ក្នុងទីក្រុងបាងកក ក៏មានមតិលើកឡើងផ្សេងៗគ្នាផងដែរ ដែលក្នុងនោះ អ្នកមាននិន្នាការប្រឆាំង ក៏បានដាក់ការសង្ស័យមកលើថ្នាក់ដឹកនាំកម្ពុជា ថា ជាអ្នកនៅពីក្រោយហេតុការណ៍នេះ។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទាត់ចោលការចោទប្រកាន់នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាបញ្ជូនខ្លួនជនដៃដល់បាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យភាគីថៃ ព្រោះចង់បញ្ជាក់ពីភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយរាជរដ្ឋាភិបាលមិនបាននៅពីក្រោយករណីឃាតកម្មនេះដូចការចោទប្រកាន់ឡើយ។
សម្ដេចធិបតី ថ្លែងដូច្នេះថា «នីតិវិធីកំពុងដំណើរការ សមត្ថកិច្ចរបស់យើងត្រៀមសហការជាមួយសមត្ថកិច្ចរបស់ថៃ ដើម្បីស៊ើបអង្កេតលើរឿងនេះ។ យើងមិនអាចសន្និដ្ឋានជំនួសតុលាការ ជំនួសសមត្ថកិច្ចទេ មិនដូចអ្នកខ្លះ មិនទាន់នឹងចាប់បានជនសង្ស័យបានផង សន្និដ្ឋានរួចទៅហើយ កាត់សេចក្ដីរួចទៅហើយ ចោទសម្ដេចតេជោ ហ៊ុន សែន ចោទគ្រួសារ ចោទរាជរដ្ឋាភិបាល រួចទៅហើយ»។

សម្ដចនាយករដ្ឋមន្ត្រី ថា រាជរដ្ឋាភិបាលមិនបាននៅស្ងៀមទេ ដោយសមត្ថកិច្ចកម្ពុជាបានសហការយ៉ាងសកម្មជាមួយភាគីថៃ ដើម្បីធ្វើការលើករណីនេះ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកខាត៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


