ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម
ភ្នំពេញ ៖ ដេីម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាមរដ្ឋបាលសង្កាត់ចោមចៅទី៣ នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយក្រុមសង្គ្រោះនៃអង្គភាព៧១១ កងពលតូចលេខ៧០ បានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស។

លោក វ៉ា សាវឿន បាន ឱ្យដឹងថា ដេីម្បីរក្សាបាននូវសុខមាភាពដល់បងប្អូនប្រជាពលរដ្ឋជាពិសេសក្មេងតូចៗ បង្កាទប់ស្កាត់ជំងឺគ្រុមឈាម អាជ្ញាធរបានសហការជាមួយក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ បន្តការចុះបាញ់ថ្នាំកម្ចាត់មូលខ្លាក្នុងមូលដ្ឋាន។

លោកចៅសង្កាត់បានបន្តថា ក្នុងប្រតិបត្តិការចុះបាញ់ថ្នាំមូសខាងលេីនេះធ្វេីឡេីងចំនូន៦ ភូមិ មានភូមិ ព្រៃទា១ ភូមិ ព្រៃទា ២ ភូមិ ព្រៃព្រីងខាងជើង១ ភូមិ ព្រៃព្រីងខាងជើង២ភូមិ ជម្ពូវ័ន ១ ភូមិ ជម្ពូវ័ន២ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនាមអាជ្ញាធរមូលដ្ឋានសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការលុបបំបាត់កន្លែងមានទឹកដក់ កង់ឡាន និងកន្លែងដែលជាជម្រករបស់សត្វមូស។

ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង ចំពោះអាជ្ញាធរសង្កាត់ ខណ្ឌនិងក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០ ដែលបានធ្វេីយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិ ទប់ស្កាត់ជំងឺគ្រុនឈាមគិតគូរពីសុខភាពសាធារណៈរបស់បងប្អូន ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន៕
ដោយ ៖ សុខា

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


