ព័ត៌មានជាតិ
លោក ប្រាក់ សុខុន គាំទ្របំណងតស៊ូមតិរបស់អគ្គលេខាធិការ OIF លើការចាក់វ៉ាក់សាំងជាសកល ប្រកបដោយសមធម៌
ការប្រកាសគាំទ្ររបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលជំនួបនេះ ធ្វើឡើងតាមសំណើរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ទាក់ទងនឹងប្រធានបទ ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ និងជាសកល។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រី Louise MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត ហើយវ៉ាក់សាំងដំបូងបង្អស់ ដែលទទួលបានក្នុងក្របខណ្ឌនៃយន្តការ Covax និងអំណោយពីរដ្ឋាភិបាលចិន បានចាប់ផ្តើមដល់ប្រជាជន។ ចំណែកវ៉ាក់សាំងជាច្រើនទៀតត្រូវបានរំពឹងនឹងទទួលបានក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ។
លោកស្រី MUSHIKIWABO បានកោតសរសើរប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះ លោកស្រីក៏បានរំឭកពីសេចក្តីសម្រេច ដែលសមាជិកអង្គការ OIF ដែលបានអនុម័តជាឯកច្ឆន្ទ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សំដៅឱ្យសម្រេចបាននូវសាមគ្គីភាពអន្តរជាតិ និងការចែករំលែកវ៉ាក់សាំងប្រកបដោយសមធម៌ នៅក្នុងក្របខ័ណ្ឌនៃយន្តការ Covax និងជាមួយសហភាពអឺរ៉ុបផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា “គ្មានប្រទេសណាអាចចាត់ទុកថា រួចផុតពីគ្រោះថ្នាក់បានទេ ប្រសិនបើប្រទេសផ្សេងទៀតមិនមានសុវត្ថិភាពនោះ។ វ៉ាក់សាំងនេះជាដំណោះស្រាយតែមួយគត់សម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ”។
នៅក្នុងជំនួបនោះដែរ លោកស្រី MUSHIKIWABO បានជូនដំណឹងពីបំណងប្រាថ្នារបស់លោកស្រី ក្នុងការបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាមួយឥស្សរជនហ្វ្រង់កូហ្វូនមកពីសហភាពអឺរ៉ុប នៅមុនដំណាច់ខែមេសា ឆ្នាំ២០២១ខាងមុខ ក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំងជាសកល និងប្រកបដោយសមធម៌ ក្រោមយន្តការ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។

ទាក់ទងនិងការលើកឡើងខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងបានប្រកាសថា “អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវតែបង្ហាញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលកម្ពុជាលើកតម្កើងយ៉ាងសកម្មនូវការប្រើប្រាស់ភាសាបារាំង និងគុណតម្លៃហ្វ្រង់កូហ្វូនី ហើយយុទ្ធនាការចាក់វ៉ាក់សាំងពហុភាគីនេះ នឹងទទួលបានការចាប់អារម្មណ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលរៀបចំឡើងដោយប្រទេសកម្ពុជា នៅដំណាច់ឆ្នាំ២០២១ខាងមុខ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា”។
ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការ បានសម្តែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះប្រទេសកម្ពុជា និងបានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


