ព័ត៌មានជាតិ
មន្ទីរធនធានទឹកខេត្តរតនគិរី ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអាកាសធាតុចុះត្រជាក់
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ប្រាប់ឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំឡុងពេលស្ថានភាពអាកាសធាតុចុះត្រជាក់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ជាពិសេសពិសេសត្រូវយកចិត្តទុកដាក់ថែទាំ សុខភាពលើ មនុស្សចាស់ ស្ត្រី និង កុមារ សត្វពាហនៈ និងផលដំណាំផ្សេងៗ។

ការណែនាំនេះ បន្ទាប់ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានប្រកាសពីស្ថានភាពធាតុអាកាសក្នុងខេត្តរតនគិរី ក្នុងសីតុណ្ហភាព ១៥ °C ដោយចុះត្រជាក់ជាងពីម្សិល។ ការចុះខ្យល់រងានេះ គឺចាប់ពីថ្ងៃទី២៧ រហូតដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
ចំពោះស្ថានភាពជាក់ស្តែង មានខ្យល់បក់បោកខ្លាំង មកពីទិសអគ្នេយ៍ នាំមកជាមួយភាពរងាចាប់ពីម៉ោង ២ព្រឹក រហូតដល់យប់ និងផ្ទៃអាកាសស្រឡះនៅពេលព្រឹក និងមានពពកក្រាសខ្មៅ នៅពេលល្ងាច។

បន្ថែមពីនេះ មន្ទីរធនធានទឹកខេត្ត ក៏បានអំពាវនាវឱ្យប្រជាជនរដ្ឋយកចិត្តទុកដាក់ ថែទាំសុខភាព និងអនាម័យ ដល់កុមារតូចៗ ដើម្បីជៀសវាងផុតពីជម្ងឺផ្តាសាយនិងក្អក តាមរយៈផឹកទឹកបានបានច្រើន៕
ដោយ៖ ខៀវ ចាប



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


