Connect with us

ព័ត៌មានជាតិ

ទូតអូស្ត្រាលីជួបមន្រ្តី​កម្ពុជា ​​ពិភាក្សាអំពីលទ្ធភាពជំរុញ និងទាក់ទាញវិនិយោគិន​អូស្ត្រាលី​នៅ​កម្ពុជា

បានផុស

នៅ

កាលពី​ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លេខាទី១នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបាន​ចូលជួប​មន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដើម្បី​ពិភាក្សាអំពីលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគអូស្ត្រាលីជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, និងវិស័យឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដែល​​បាន​ជួបពិភាក្សាការងារជាមួយលោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបាន​គូស​បញ្ជាក់ថា អង្គប្រជុំបានបង្ហាញនូវសុទិដ្ឋិនិយម​ថា គម្រោងនៃការរៀបចំបេសកកម្ម​នេះ នឹងប្រែក្លាយទៅជាសមិទ្ធផលរូបី សម្រាប់ប្រទេសទាំងពីរនាឱកាសខួបគម្រប់ ៧៣ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលីជាក់ជាពុំខាន។

បើតាមលោក សួន សុផល បេសកកម្មជំរុញ និងទាក់ទាញវិនិយោគគឺជាផ្នែកមួយនៃយុទ្ធនាការទាក់ម៉ូយដែលបានដាក់ចេញឱ្យប្រតិបត្តិដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់កិត្យានុភាព និងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម