Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអ៊ុតកៅស៊ូAC នៅលើផ្លូវសម្ដេចប៉ានក្នុងខណ្ឌដូនពេញ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអ៊ុតកៅស៊ូAC កម្រាស់០.៥ លើកំណាត់ផ្លូវសម្តេចប៉ាន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែស្រស់បំព្រងផងដែរ ។ ការអ៊ុតកៅស៊ូលើកំណាត់ផ្លូវនេះធ្វើឡើង ក្រោយពីក្រុមការងារបានជួសជុលសំបុកមាន់ ធ្វើគ្រឹះរួចរាល់ ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរាជធានីភ្នំពេញបានយក ចិត្តទុកដាក់លើការជួសជុលផ្លូវ ជង្ហុកសំបុកមាន់ នៅតាមបណ្ដាមហាវិថីតូច ធំ មួយចំនួននៅក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។ សំរាប់មូលដ្ឋានខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការអ៊ុតកៅស៊ូប្រភេទAC ចំនួន១៦ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ហើយដែលត្រូវជួសជុលនិងអ៊ុតកៅស៊ូឡើងវិញ។

ជាក់ស្ដែងនៅពេលនេះក្រុមការងារបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូAC នៅលើបណ្តោយផ្លូវសម្តេចប៉ាន មានប្រវែងជិត១គីឡូម៉ែត្រ ពោលគឺចាប់ពីក្រោយព្រះបរមរាជវាំង រហូតដល់ផ្លូវព្រះមុនីវង្ស(ស្តុបផ្លូវភ្លោះអូរប្ញស្សី ) មានទទឹងចន្លោះពី១១មែត្រទៅ១៥ម៉ែត្រ ដោយសារតែស្ថានភាពផ្លូវខុសគ្នា។ ដោយឡែកកៅស៊ូដែលត្រូវអ៊ុតថ្មីនេះមានកម្រាស់ ៥សង់ទីម៉ែត្រទៅ៦សង់ទីម៉ែត្រ តាមស្ថានភាពផ្លូវមានឡើងមានចុះ។ ប៉ុន្តែជាផែនការរបស់មន្ត្រីគឺអ៊ុតកម្រាស់៥សង់ទីម៉ែត្រ។

បើតាមមន្ត្រីជំនាញបានឲ្យដឹងថា ការងារអ៊ុតកៅស៊ូលើកំណាត់ផ្លូវសម្តេចប៉ាននេះអាចនឹងរួចរាល់នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ស្អែកនេះ ដោយក្រុមការងារបានចាប់ផ្តើមអ៊ុតកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២១កន្លងមក។

សូមបញ្ជាក់ថា គម្រោង ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រ ជាគម្រោង ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងមួយគំម្រិតទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម