ជីវិតកម្សាន្ដ
Selena ត្រូវគេគំរាមឲ្យចេញពីអាមេរិក ខណៈ Justin បែរបង្ហោះរូបសើចហាក់ឌឺដង
បច្ចុប្បន្ន Selena Gomez គឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីរូបនាងបង្ហោះឃ្លិបកាន់ទុក្ខចំពោះការនិរទេសជនអន្តោប្រវេសន៍ម៉ិកស៊ិកពីសហរដ្ឋអាមេរិក ក្រោមគោលនយោបាយថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ បន្ទាប់មកនាងត្រូវបានគំរាមកំហែងជាមួយនឹងការនិរទេស ដោយសមាជិកព្រឹទ្ធសភាលោក Sam Parker រួមជាមួយនឹងជនអន្តោប្រវេសន៍ដែលគ្មានឯកសារផ្សេងទៀត។
នៅពេលនោះ Justin ស្រាប់តែបង្ហោះរូបថតញញឹមយ៉ាងមានអត្ថន័យនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់។ ការដែលតារាចម្រៀងប្រុសរូបនេះ មិនបានសរសេរ Caption ណាមួយនោះ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតកាត់ស្មាន អំពីអត្ថន័យនៅពីក្រោយ។ មនុស្សជាច្រើនគិតថាស្នាមញញឹមនេះគឺចង់ចំអក Selena ប៉ុន្តែក៏មានមតិជាច្រើនដែលគ្រប់គ្នាថាមិនមែនជាការពិតឡើយ។

កាលពីថ្ងៃទី ២៨ ខែមករា តារាចម្រៀងនិងសម្ដែងវ័យ៣២ឆ្នាំ បានបង្ហោះឃ្លិបយំយ៉ែកនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងថា «មនុស្សរបស់ខ្ញុំត្រូវបានវាយប្រហារ សូម្បីតែកូនក្មេងក៏ដោយ ខ្ញុំពិតជាមិនយល់អំពីគោលការណ៍នោះទេ។ ខ្ញុំសុំទោសគ្រប់គ្នា ខ្ញុំចង់ធ្វើអ្វីមួយ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ខ្ញុំសន្យា»។
ទោះបីជាយ៉ាងណាក៏ដោយ វីដេអូឃ្លិបនេះបានបង្កភាពចម្រូងចម្រាសយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។ មនុស្សជាច្រើនបានរិះគន់ Selena ចំពោះការបង្ហាញពីអារម្មណ៍មិនសមរម្យ ។ អ្នកខ្លះទៀតសម្ដែងការអាណិតអាសូរចំពោះសម្រស់ដែលកើតឆ្នាំ១៩៩២ ព្រោះនាងមានឈាមម៉ិចស៊ីកូ ហើយសោកស្តាយចំពោះស្ថានភាពជនរួមជាតិ។
បន្ទាប់ពី Selena បានបង្ហោះឃ្លibដ៏ចម្រូងចម្រាសមួយ សមាជិកព្រឹទ្ធសភាlok Sam Parker បានឆ្លើយតបយ៉ាងក្លាហានថា តារាគួរតែនិរទេសខ្លួនផងដែរ។ នៅលើ Instagram នាងបានចង្អុលទៅសមាជិកព្រឹទ្ធសភាថាលោក Parker ពូកែលេងសើច និងកំពុងតែការគំរាមកំហែងនាង ។ ប៉ុន្តែគេដឹងថានាង មានសញ្ជាតិអាមេរិកស្របច្បាប់ ដូច្នេះនាងមិនអាចត្រូវនិរទេសទេ។
Selena Gomez កើតនៅរដ្ឋតិចសាស់ និងជាជនជាតិអាមេរិកដើមកំណើតម៉ិកស៊ិក ជំនាន់ទី ៣ នាងបាននិយាយច្រើនដងអំពីបញ្ហាជនអន្តោប្រវេសន៍។ អតីតតួស្រីក្នុងភាពយន្ត Disney បានផលិតភាពយន្តឯកសារ Living Undocumented ដែលផ្តោតលើជីវិតរបស់គ្រួសារជនអន្តោប្រវេសន៍ដែលគ្មានឯកសារនៅក្នុងសហរដ្ឋអាមេរិក។ Selena ក៏បានសរសេរវិចារណកថាសម្រាប់ទស្សនាវដ្ដី Time ដោយចែករំលែករឿងរ៉ាវគ្រួសាររបស់នាង និងអំពាវនាវឲ្យមានការព្យាបាលជនអន្តោប្រវេសន៍ដោយមនុស្សធម៌៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Selena បង្ហោះវីដេអូយំសោកអាណិតជនអន្តោប្រវេសន៍ បែរត្រូវគេអំពាវនាវឲ្យចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៨ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


