ជីវិតកម្សាន្ដ
Selena បង្ហោះវីដេអូយំសោកអាណិតជនអន្តោប្រវេសន៍ បែរត្រូវគេអំពាវនាវឲ្យចេញពីអាមេរិក
Selena Gomez តារាចម្រៀងនិងជាតារាសម្ដែងល្បីឈ្មោះវ័យ ៣២ ឆ្នាំកំពុងប្រឈមនឹងការរិះគន់ជាខ្លាំង។ បន្ទាប់ពីនាងបានបង្ហោះវីដេអូឃ្លីបនៅលើ Instagram វាជារូបភាពដែលកំពុងយំសស្រាកទាក់ទិននឹងការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ការនិរទេសចេញរបស់លោកដូណាល់ត្រាំ។
ទន្ទឹមនឹងសាររំលែកទុក្ខចំពោះកម្មវិធីនិរទេសប្រធានាធិបតីអាមេរិក តារាចម្រៀងបាននិយាយថា សាច់ញាតិរបស់នាងជាច្រើននាក់រួមទាំងកុមារផងកំពុងរងការវាយប្រហារ។ ក្នុងនោះនាងបានសរសេរសារបង្ហោះសារនៅលើ Instagram Story ថា «ខ្ញុំសុំទោស» រួមជាមួយនឹងរូបសញ្ញាទង់ជាតិម៉ិកស៊ិក បង្ហាញពីចិត្តអាណិតអាសូរអ្នកដទៃដែលកំពុងរងគ្រោះ។
ទោះជាយ៉ាងណា ការបង្ហោះនេះត្រូវបានលុបភ្លាមៗ បន្ទាប់ពីនាងត្រូវបានវាយប្រហារយ៉ាងខ្លាំងនៅលើ X ដោយអ្នកប្រើប្រាស់ជាច្រើនបានមើលនាងថា សកម្មភាពរបស់នាងគឺគាំទ្រជនបរទេសឧក្រិដ្ឋ និងបានអំពាវនាវឲ្យនាងចាកចេញពីប្រទេស ប្រសិនបើនាងមិនសប្បាយចិត្តនឹងគោលនយោបាយរបស់លោកត្រាំ។
ទន្ទឹមនឹងនេះ ក៏មានអ្នកប្រើប្រាស់មួយចំនួន ដែលបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះ Selena ផងដែរ។ ប៉ុន្តែនាងខ្លួនឯងក៏បានគូសបញ្ជាក់ថា នាងមានសិទ្ធិបង្ហាញការអាណិតអាសូរដល់ក្រុមគ្រួសារ និងសមាជិកដែលកំពុងនិរទេស។ សកម្មភាពរបស់នាង បានជួយលើកកម្ពស់ការយល់ដឹងអំពីបញ្ហានៃការព្យាបាលជនជាតិឡាទីននៅសហរដ្ឋអាមេរិក។
តាមពិតទៅកាលពីដំបូង Selena ធ្លាប់បានសរសេរអត្ថបទមួយសម្រាប់ទស្សនាវដ្តី Time ក្នុងឆ្នាំ ២០១៩ អំពីបទពិសោធន៍អន្តោប្រវេសន៍របស់គ្រួសារនាង និងសម្តែងការព្រួយបារម្ភអំពីគោលនយោបាយអន្តោប្រវេសន៍ ក្នុងនោះនាងក៏បានផលិតភាពយន្តឯកសារ Netflix ដែលមានចំណងជើងថា “Living Undocumented” ដែលប្រាប់ពីរឿងគ្រួសារជនអន្តោប្រវេសន៍ខុសច្បាប់ចំនួនប្រាំបីនៅក្នុងសហរដ្ឋអាមេរិក។
យ៉ាងណាមិញ បន្ទាប់ពីស្បតចូលកាន់តំណែងភ្លាម លោក ដូណាល់ ត្រាំ បាននិរទេសជនអន្តោប្រវេសន៍ដែលមានកំណត់ត្រាព្រហ្មទណ្ឌ ដូចដែលគាត់បានសន្យាក្នុងអំឡុងពេលយុទ្ធនាការ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន មានសេចក្តីរាយការណ៍ថា អាជ្ញាធរបានចាប់ខ្លួនជនល្មើសចំនួន ៥៩៣ នាក់នៅក្នុងសហរដ្ឋអាមេរិក ដោយខុសច្បាប់ បានដាក់ពាក្យបណ្តឹងចំនួន ៤៤៩ ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើឲ្យមានការវិលត្រឡប់របស់ជនអន្តោប្រវេសន៍ដែលត្រូវបានគេកំណត់គោលដៅនិរទេស៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលិកស្រីម្នាក់ ត្រូវបណ្តេញចេញពីការងារ ក្រោយរិះគន់ Liu Yifei ធាត់
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


