ព័ត៌មានអន្ដរជាតិ
សេតវិមាន៖ លោក ត្រាំ នឹងនៅតែបន្តដាក់ពន្ធលើកាណាដា និងម៉ិកស៊ិក ចាប់ពីខែកុម្ភៈ
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃអង្គារទី២៨ខែមករាថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមានគម្រោងអនុវត្តពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដានៅថ្ងៃទី១ខែកុម្ភៈខាងមុខ។

លោកស្រី Leavitt នៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់សេតវិមាន បានបន្ថែមថា លោកប្រធានាធិបតី ត្រាំ ក៏កំពុងពិចារណាលើការប្រកាសពន្ធថ្មីលើប្រទេសចិននៅថ្ងៃទី១ខែកុម្ភៈផងដែរ។
នៅពេលដែលលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា លោកបានប្រកាសនូវវិធានការមួយចំនួន រួមទាំងការដាក់ពន្ធ ២៥% លើការនាំចូលពីម៉ិកស៊ិក និងកាណាដា រហូតដល់ប្រទេសទាំងពីរបញ្ឈប់លំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់ និងថ្នាំអាភៀន fentanyl ដ៏សាហាវចូលទៅក្នុងសហរដ្ឋអាមេរិក។ លោក ត្រាំ ក៏បានប្រកាសពន្ធ ១០% លើទំនិញចិនផងដែរ ដោយចោទថា ចិនបានជួញដូរ fentanyl ចូលអាមេរិកតាមរយៈម៉ិកស៊ិក និងកាណាដា។
គួរគូសបញ្ជាក់ថា កាណាដា ចិន ម៉ិកស៊ិក និងសហភាពអឺរ៉ុប សុទ្ធសឹងតែជាបណ្ដាប្រទេស/ប្លុក ដៃគូពាណិជ្ជកម្មកំពូលៗរបស់សហរដ្ឋអាមេរិក ក្នុងទំហំពាណិជ្ជកម្មរាប់ទ្រីលានដុល្លារ។ សេដ្ឋវិទូលើកឡើងថា គោលនយោបាយពន្ធរបស់ ត្រាំ នឹងធ្វើឲ្យអតិផរណាអាមេរិកកើនឡើង ខណៈទាក់ទាញការឆ្លើយតបពីបណ្ដាប្រទេសជាប់ពន្ធ ធ្វើឲ្យពាណិជ្ជកម្មសកលធ្លាក់ចូលក្នុងភាពតានតឹងកាន់តែខ្លាំង៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី