ព័ត៌មានអន្ដរជាតិ
ពន្ធសងសឹករបស់ចិន អាចធ្វើឱ្យការនាំចេញប្រេងអាមេរិកធ្លាក់ចុះ
ការដាក់ពន្ធសងសឹករបស់ចិនលើប្រេងកាតរបស់សហរដ្ឋអាមេរិក អាចធ្វើឱ្យការនាំចេញប្រេងរបស់សហរដ្ឋអាមេរិកនៅឆ្នាំ ២០២៥ ធ្លាក់ចុះ ជាលើកដំបូងរាប់តាំងពីវិបត្តិកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ខណៈការនាំចូលប្រេងអាមេរិករបស់ចិន បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយសារតែចិនងាកទៅទិញប្រេងថោកៗពីរុស្ស៊ី និងអ៊ីរ៉ង់ ចិននៅតែរួមចំណែកប្រមាណ ៥ ភាគរយ នៃការនាំចេញប្រេងរបស់អាមេរិក ក្នុងឆ្នាំ ២០២៤ ឬប្រមាណ ១៦០ ០០០ បារ៉ែល/ថ្ងៃ។ នេះបើតាមព័ត៌មានពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Kpler ។
អ្នកវិភាគប្រចាំក្រុមហ៊ុន Kpler លោក Matt Smith បាននិយាយថា ចិនរួមចំណែកគួរឱ្យកត់សម្គាល់លើការនាំចេញរបស់សហរដ្ឋអាមេរិក ខណៈតម្រូវការអន្តរជាតិសម្រាប់ប្រេងឆៅរបស់អាមេរិក អាចនឹងកើនដល់កម្រិតកំពូលរួចហើយ។ ដោយហេតុនេះ លោកលើកឡើងថា ពន្ធសងសឹករបស់ចិនអាចធ្វើឱ្យការនាំចេញប្រេងរបស់អាមេរិកធ្លាក់ចុះកាន់តែលឿន។
គួរកត់សម្គាល់ថា ការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងច្រើនជាង ១០ ដងចាប់តាំងពីប្រទេសនេះបានដកការហាមឃាត់សហព័ន្ធលើការនាំចេញប្រេងក្នុងស្រុកក្នុងឆ្នាំ ២០១៥ ។ នោះបានជួយសហរដ្ឋអាមេរិកឱ្យក្លាយជាប្រទេសនាំចេញប្រេងធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។

យ៉ាងណាមិញ Kpler បានឱ្យដឹងថា កំណើននៃការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិក បានចុះខ្សោយក្នុងឆ្នាំ ២០២៤ ដោយកើនឡើងត្រឹមតែ ០,៦ ភាគរយ (២៤ ០០០ បារ៉ែល/ថ្ងៃ) ប៉ុណ្ណោះ ដែលធ្វើឱ្យតួលេខទាំងមូលឈរនៅត្រឹម ៣,៨ លានបារ៉ែល/ថ្ងៃ ខណៈក្រុមហ៊ុនអាមេរិកបានកម្រិតការទាញយកប្រេង ដោយសារតែការព្រួយបារម្ភអំពីតម្រូវការសកល។
សម្រាប់ចិន ការដាក់ពន្ធសងសឹកលើប្រេងអាមេរិក អាចមានផលប៉ះពាល់តិចតួចលើខ្លួន ដោយសារតែប្រេងរបស់អាមេរិករួមចំណែកត្រឹមតែ ១,៧ ភាគរយ ប៉ុណ្ណោះ នៃការនាំចូលប្រេងសរុបរបស់ចិនក្នុងឆ្នាំ ២០២៤ ក្នុងតម្លៃប្រហែល ៦ ប៊ីលានដុល្លារ ធ្លាក់ចុះ ២,៥ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។ ផ្ទុយទៅវិញ ចិនបានបង្កើនការនាំចូលប្រេងពីប្រទេសកាណាដា ប្រហែល ៣០ ភាគរយ កាលពីឆ្នាំមុន ដល់ជាង ៥០០ ០០០ បារ៉ែល/ថ្ងៃ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន