Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ប្រទះ​ឃើញ​បាឡុង​ចិន​ចំនួន៦ ខណៈ​សម្ពាធ​យោធា​កំពុង​បន្ត

បានផុស

នៅ

ក្រសួងការពារជាតិតៃវ៉ាន់ បានរកឃើញបាឡុង​របស់ចិនចំនួន​៦នៅ​ក្បែរ​ដែន​កោះ​របស់​ខ្លួន ខណៈដែល​ទីក្រុងប៉េកាំង​រក្សា​សម្ពាធ​យោធា ដើម្បីជំរុញការទាមទារ​​អធិបតេយ្យភាព។

រូប​តំណាង (រូបភាព៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​ការ​ចុះផ្សាយ​របស់​ AFP ក្រសួង​តៃវ៉ាន់ បាន​ប្រកាស​នៅ​ថ្ងៃសុក្រ​ទី​៧​ខែ​កុម្ភៈ​នេះ​ថា បាឡុង​ចំនួន​៦ ត្រូវបានគេប្រទះឃើញក្នុងរយៈពេល ២៤​ម៉ោង គិត​ត្រឹម​​ម៉ោង​៦​ព្រឹកថ្ងៃសុក្រ (ម៉ោង​ក្នុង​ស្រុក)។

ក្រៅ​តែ​ពី​បាឡុង យន្តហោះយោធាចិនចំនួន​៩គ្រឿង នាវាចម្បាំង​៦គ្រឿង និងនាវារដ្ឋ​​​២​គ្រឿង ក៏​ត្រូវបានគេរកឃើញក្នុងរយៈពេលដូចគ្នា​​នេះ​ផង​ដែរ​នៅជិតកោះតៃវ៉ាន់។

បាឡុង​របស់​ចិន ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​ប្រចាំ​នៅ​លើ​ផ្ទៃ​ទឹក​ក្បែរ​កោះ​តៃវ៉ាន់ ប៉ុន្តែ​តួលេខ​​នៅ​​ថ្ងៃ​សុក្រ​នេះ​​គឺ​ជា​តួលេខ​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​។

ខណៈពេលដែលកោះតៃវ៉ាន់ហៅខ្លួនឯងថាជារដ្ឋ​អធិបតេយ្យ ចិនបានទាមទារកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើ​កង​កម្លាំង ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​តៃវ៉ាន់​នៅក្រោមការគ្រប់គ្រងរបស់ចិន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិនបានបង្កើនការដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងនៅជុំវិញកោះ​តៃវ៉ាន់ ហើយបានព្យាយាម​​លុបបំបាត់តៃវ៉ាន់ចេញពីឆាកអន្តរជាតិ ដោយកាត់ផ្ដាច់​សម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់ និងរារាំង​តៃវ៉ាន់​ពីវេទិកាពិភពលោក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម