ព័ត៌មានអន្ដរជាតិ
លោក ត្រាំ នឹងទិញយកតំបន់ហ្គាហ្សា តែម្តង
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនឡើងយន្តហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុង New Orleans ដើម្បីចូលរួមព្រឹត្តិការណ៍ National Football League Super Bowl កាលពីថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញជំហរថា លោកនឹងទិញយកតំបន់ហ្គាហ្សាមកគ្រប់គ្រងតែម្តង។

តាមការចុះផ្សាយរបស់ Reuters, លោក ត្រាំ និយាយថា លោកនឹងទិញយកតំបន់នោះ ប៉ុន្តែក៏នឹងផ្តល់សិទ្ធិដល់រដ្ឋផ្សេងឲ្យចូលទៅអភិវឌ្ឍទីតាំងមួយចំនួននៃជ្រោយហ្គាហ្សាផងដែរ ដូច្នេះក្រុមសកម្មប្រយុទ្ធហាម៉ាស ច្បាស់ជាមិនត្រឡប់មកវិញឡើយ។ មិនត្រឹមប៉ុណ្ណឹង លោកត្រាំក៏បង្ហើបផងដែរថា សហរដ្ឋអាមេរិក នឹងទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ប៉ុន្តែមានលក្ខខណ្ឌ។
ការលើកឡើងរបស់លោកត្រាំ បានទទួលការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់ក្រុមហាម៉ាស ដោយពួកគេអះអាងថា «ហ្គាហ្សា មិនមែនជាទំនិញសម្រាប់លក់ដូរឡើយ។ នេះជាទឹកដីរបស់ប៉ាឡេស្ទីន ហើយប៉ាឡេស្ទីន នឹងរារាំងផែនការនេះឲ្យខាងតែបាន»។

សូមជម្រាបជាថ្មី នេះមិនមែនទើបលើកដំបូងទេដែលលោក ត្រាំ បង្ហាញពីបំណងគ្រប់គ្រងតំបន់ហ្គាហ្សា។ ជាក់ស្តែង កាលពីសប្តាហ៍មុន ប្រមុខសេតវិមានក៏លើកឡើងដែរថា សហរដ្ឋអាមេរិកនឹងកាន់កាប់ជ្រោយហ្គាហ្សា ហើយអភិវឌ្ឍតំបន់នេះតាមរយៈការកសាងឡើងវិញ ដោះមីន បង្កើតការងារនិងស្តារសេដ្ឋកិច្ច។
ហ្គាហ្សាគឺជាជ្រោយដ៏តូចមួយដែលមានផ្ទៃដីប្រហែល ៣៦៥គីឡូម៉ែត្រក្រឡា ជាប់ព្រំដែនអ៊ីស្រាអែលនិងអេហ្ស៊ីប ហើយម្ខាងទៀតបែរមុខទៅសមុទ្រមេឌីទែរ៉ាណេ។ វាជាទឹកដីមួយក្នុងចំណោមទឹកដីប៉ាឡេស្ទីនចំនួនពីរ ដែលមួយទៀតគឺ West Bank ជាប់ព្រំដែនហ្ស៊កដានី ប៉ុន្តែត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។

ហ្គាហ្សាស្ទ្រីប ត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការប្រឆាំងក្រុមហាម៉ាស ជាការសងសឹកចំពោះការវាយឆ្មក់បង្ហូរឈាមលើទឹកដីអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


