ព័ត៌មានអន្ដរជាតិ
ត្រាំ ថា អ៊ីស្រាអែល នឹងប្រគល់ហ្គាហ្សា ឲ្យអាមេរិក
ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែល នឹងប្រគល់ហ្គាហ្សាមកឲ្យអាមេរិកក្រោយចប់សង្គ្រាម ហើយទីក្រុងវ៉ាស៊ីនតោន ក៏មិនចាំបាច់បញ្ជូនទ័ពទៅទីនោះដែរ។

មុនសេចក្តីប្រកាសនេះ ប្រធានាធិបតីអាមេរិកបានបង្ហើបផែនការគ្រប់គ្រងជ្រោយហ្គាហ្សារួចទៅហើយ ដ្បិតរងពាក្យរិះគន់ដូចទឹកបាក់ទំនប់ពីសំណាក់មេដឹកនាំអន្តរជាតិក៏ដោយ។ ក្នុងផែនការនោះ លោកត្រាំ នឹងអភិវឌ្ឍតំបន់នេះតាមរយៈការកសាងឡើងវិញ ដោះមីន បង្កើតការងារនិងស្តារសេដ្ឋកិច្ច ហើយអាចមានពលរដ្ឋប៉ាឡេស្ទីនច្រើននាក់ នឹងត្រូវប្តូរទៅនៅកន្លែងផ្សេង។
ដូច្នេះហើយ ទើបលោកបង្ហោះសារថា «អ៊ីស្រាអែល នឹងប្រគល់តំបន់ហ្គាហ្សាស្ទ្រីប ឲ្យសហរដ្ឋអាមេរិក នៅពេលចប់ការប្រយុទ្ធ។ ប្រជាជនប៉ាឡេស្ទីន បានផ្លាស់ទៅនៅទីលំនៅថ្មីរួចហើយ ក្នុងសហគមន៍ដែលមានសុវត្ថិភាព និងស្រស់ស្អាតជាងមុន ជាមួយនឹងផ្ទះថ្មី និងទំនើបនៅក្នុងតំបន់។ មិនចាំបាច់ត្រូវការទាហានអាមេរិកឡើយ!
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការលើកឡើងរបស់លោកត្រាំ ភាគីអ៊ីស្រាអែល មិនទាន់និយាយអ្វីឡើយ ប៉ុន្តែមុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រលយពាក្យថា មិនមានអ្វីខុសឆ្គងទេដែលលោក ត្រាំ មានគំនិតចង់បម្លាស់ទីប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សានោះ។
សូមជម្រាបថា ហ្គាហ្សាគឺជាជ្រោយដ៏តូចមួយដែលមានផ្ទៃដីប្រហែល ៣៦៥គីឡូម៉ែត្រក្រឡា ជាប់ព្រំដែនអ៊ីស្រាអែលនិងអេហ្ស៊ីប ហើយម្ខាងទៀតបែរមុខទៅសមុទ្រមេឌីទែរ៉ាណេ។ វាជាទឹកដីមួយក្នុងចំណោមទឹកដីប៉ាឡេស្ទីនចំនួនពីរ ដែលមួយទៀតគឺ West Bank ជាប់ព្រំដែនហ្ស៊កដានី ប៉ុន្តែត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។
ហ្គាហ្សាស្ទ្រីប ត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការប្រឆាំងក្រុមហាម៉ាស ជាការសងសឹកចំពោះការវាយឆ្មក់បង្ហូរឈាមលើទឹកដីអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើគម្រោងយកជនជាតិប៉ាឡេស្ទីនចេញពីហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


