ជីវិតកម្សាន្ដ
ខ្លឹម ស្រីគា ទម្លាយល្បិចជនឆបោក ចង់ Hack account Telegram ខ្លួន ចែករំលែកមហាជន ឱ្យប្រុងប្រយ័ត្ន
តារាសម្តែងនិងជាអតីតបវរកញ្ញា Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បានផ្ទុះប្រតិកម្មបញ្ចេញកំហឹងទាំងថ្ងៃត្រង់និងបានផ្ញើសារឱ្យមិត្តភក្តិ រួមនឹងអ្នកគាំទ្រមានការប្រុងប្រយ័ត្ន ក្រោយមានជនអនាមិកមានចេតនាចូល Hack account Telegram ខ្លួន។

ខ្លឹម ស្រីគា បានបញ្ជាក់ឱ្យដឹងដែរថា នោះមិនត្រឹមតែមានចេតនាចង់បន្លំចូល Hack account Telegram នាងទេ ជនខិលខូចរូបនោះ ថែមទាំងបង្កើតaccount ក្លែងក្លាយឆាតមកទៀតផង។ ករណីនេះ ត្រូវបាន ស្រីគា ផ្តាផ្ញើឱ្យមានការប្រុងប្រយ័ត្នមែនទែន។
កញ្ញា ខ្លឹម ស្រីគា បានរៀបរាប់ថា “បងប្អូនសុំប្រយ័ត្នអ្នកដែលស្គាល់ ស្រីនាត គឺមានជនខិលខូចបានបន្លំ telegram ដេីរតួជា ស្រីនាត ឆាតទៅសួរនាំអំពីលេខអ្នកស្រុកក្រៅ បេីមានលេខហ្នឹងងខលទៅ កុំលេីកឱ្យសោះ ព្រោះបេីយេីងលេីក វានឹងចាប់បានសញ្ញាឬលេខកូដយេីងដេីម្បីចូលទៅ Hack account telegram យេីង“។
អតីតបវរកញ្ញា ខ្លឹម ស្រីគា បានបន្តទៀតថា “ចេះសំណាងខ្ញុំមានអី្វការពារ telegram ខ្ញុំ កុំអីចប់ហេីយវាឆាតដេីរតួជាស្រីនាត ឱ្យលេីកទូរស័ព្ទ និតឆាតជាមួយយេីងតែមួយភ្លែតសោះ វាក៏អាច login ចូលបាន ខ្ញុំនឹងចេញវីដេអូបន្ថែម កុំឱ្យមានបញ្ហា ដោយសារលេខទូរស័ព្ទពួកជនឆបោកបែបហ្នឹង វារស់ចាំឱ្យគេដាក់ទំនាយ។
អតីតបវរកញ្ញា Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បាននិយាយបន្ថែមថា បញ្ជាក់ ពួកនេះវាមិនមែនខលមកយេីងលេខតែមួយខ្សែទេនោះទេ។ យ៉ាងណាមិញ ក្រោយមានជនអនាមិកចង់ចូល Hack account Telegram របស់ខ្លួន ខ្លឹម ស្រីគា ក៏បានផ្ទុះកំហឹងព្រលះកប់ៗមាត់ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


