ជីវិតកម្សាន្ដ
មកស្គាល់តួឯកដំបូងក្នុងរឿង “ព្រះគោព្រះកែវ” លោក ស្រីពៅ ទេវី រួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហម
តួឯកដំបូងក្នុងរឿង “ព្រះគោព្រះកែវ” គឺលោកស្រី ពៅ ទេវី នាមដេីម ផ្កាពៅ គឺជាតារាភាពយន្តដ៏ល្បីល្បាញមួយដួងដែលអាចរួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហម។ នេះបើតាមការផ្សាព្វផ្សាយនៅលើផេកផ្លូវការក្រុមដំណើរខ្មែរ។

លោកស្រី ពៅ ទេវី នាមដេីម ផ្កាពៅ មានស្រុកកំណេីតនាទឹកដីខេត្តស្វាយរៀង ជាតារាប្រចាំផលិតកម្ម ព្រះខាន់ពេជ្រភាពយន្ត បានសម្តែងជាតួឯកលេីកដំបូងក្នុងរឿង “ព្រះគោព្រះកែវ” ឆ្នាំ១៩៦៥។ រវាងពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៥ លោកស្រី ពៅ ទេវី បានសម្ដែងជាតួឯកក្នុងខ្សែភាពយន្តជិត១០រឿង។
តាមរយៈខ្សែភាពយន្តរឿង “ព្រះធិនវង្សនាងពៅ” ដែលលោកស្រី ពៅ ទេវី បានសម្តែងមានសំណាងនៅសេសសល់ហ្វីលភាពយន្តនេះ ធ្វេីឱ្យមហាជនជំនាន់ក្រោយបានស្គាល់ និងបានឃេីញនូវការសម្តែងរបស់លោកស្រី។
ក្រុមដំណើរខ្មែរបានឱ្យដឹងទៀតថា នៅក្នុងរបបខ្មែរក្រហម លោកស្រីបានរស់នៅរងទុក្ខវេទនាក្នុងទឹកដីខេត្តបាត់ដំបងហេីយក៏បានវិលត្រឡប់មករដ្ឋធានីភ្នំពេញវិញចូលបម្រេីការជាពេទ្យឆ្មប នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយចេញឆ្ងាយវិស័យសិល្បៈ។ លោកស្រី បានបង្ហាញនូវអារម្មណ៍នឹករលឹកវិស័យសិល្បៈជាខ្លាំង ព្រោះចិត្តនៅតែស្រឡាញ់ជានិច្ច។
សូមជម្រាបថា តារាភាពយន្តលោកស្រី ពៅ ទេវី គឺតារាឯកក្នុងរឿង “ព្រះធិន្នវង្សនាងពៅ” រឿង “វាលស្រីស្រណោះរឿង” ព្រះគោព្រះកែវ” ក៏ដូចជារឿងល្បីៗជាច្រើនទៀត។ លោកស្រី ជាតារាឯកប្រចាំផលិតកម្ម “ព្រះខាន់ពេជ្រភាពយន្ត)” កាលអំឡុងទសវត្សរ៍ឆ្នាំ៦០-៧០៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ