សេចក្ដីជូនដំណឹង
វីតាល់ និងកាកបាទក្រហមកម្ពុជា សហការរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព
ដើម្បីចូលរួមអបអរសាទរ ទៅដល់ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ មូលនិធិ២៥រៀល របស់វីតាល់ បានចូលរួមសហការ ជាមួយកាកបាទក្រហមកម្ពុជា រៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ» ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ២០២៥ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។

កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាព របស់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សួន សាមិត្តនាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព លោកគ្រូ អ្នកគ្រូពេទ្យ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំង ៣ រួមទាំងស្ត្រី និងក្រុមគ្រួសារជាច្រើនរូប។

ក្នុងឱកាសនោះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរៀបចំ អនុវត្តន៍ការងាររបស់មន្ទីរពេទ្យដែលបានផ្ដល់ជូននូវសេវាពិនិត្យសុខភាពជាប្រចាំ និងសេវាផ្តល់កំណើតជូនស្ត្រី រួមជាមួយសេវាតំហែទាំសុខភាពមាតា និងទារកបន្ទាប់ពីសម្រាលរួច ប្រកបដោយប្រសិទ្ធិភាព។ ព្រមទាំងបង្កើតនូវកម្មវិធីចែករំលែកចំណេះដឹង ក្នុងការលើកកម្ពស់សុខភាពរបស់ទារក និងកុមារតូចៗនៅកម្ពុជា ប្រកបដោយសុខុមាលភាពល្អ និងវិជ្ជាជីវៈខ្ពស់ ។ លោកជំទាវបន្ត លើកទឹកចិត្តឱ្យអ្នកម្តាយគ្រប់រូប ទទួលទានចំណីអាហារដែលមានសារធាតុចិញ្ចឹមប្រកបដោយអនាម័យខ្ពស់ និងពិសាទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីទ្រទ្រង់ជីវិត និងការលូតលាស់របស់ទារកឱ្យបានល្អប្រសើរ។ លោកជំទាវ បានបន្ថែមថាក្នុងនាមជាវិស័យឯកជន វីតាល់ជឿថា ការផ្តល់ជូនទៅដល់សង្គមតាមរយៈការផ្តល់ជំនួយឧបត្ថម្ភ និងចូលរួមចំណែកលើកិច្ចការសង្គមផ្សេងៗទោះក្នុងរូបភាពណាក៏ដោយ គឺជាការបង្កើតឱ្យមានវប្បធម៌ នៃការចែករំលែកដ៏ល្អមួយ។ តាមរយៈមូលនិធិ២៥រៀល វីតាល់បានតាំងចិត្ត ក្នុងការបន្តគាំទ្រ និងបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារសង្គមឱ្យកាន់តែទូលំទូលាយ ពិសេសលើសុខុមាលភាពសង្គម ដែលមាន សុខភាពមាតា ទារក និងកុមារ។

ទន្ទឹមនឹងគ្នានេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយលើកឡើងថា ការពង្រឹង និងបន្តអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលសាធារណៈ និងឯកជនប្រកបដោយការវិនិយោគលើធនធានមនុស្ស វិស័យសុខាភិបាល និងបច្ចេកវិទ្យាថ្មីៗ ជាគោលដៅសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាព ការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលបានស្វាគមន៍យ៉ាងកក់ក្ដៅក្នុងការរៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ យ៉ាងសកម្មហើយជាពិសេសថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះនាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានរួមចំណែកយ៉ាងធំធេងជារឿយៗ ជាមួយកាកបាទក្រហមកម្ពុជា ជាក់ស្ដែងក្នុងការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ នេះផងដែរ។



គួរបញ្ជាក់ដែរថា វីតាល់ ជាក្រុមហ៊ុនទឹកពិសា ដែលមានមូលនិធិ ២៥រៀល ជានិច្ចកាល បន្តរក្សាមូលដ្ឋាននៃការប្រើប្រាស់មូលធនដល់ការបង្កើតគម្រោងថ្មីៗ ជាពិសេសលើកិច្ចការងារសុខុមាលភាពសង្គម នៃវិស័យសុខាភិបាល។ រាល់ការជាវទឹកពិសាវីតាល់១ដប លោកអ្នកបានចូលរួមចំណែកបរិច្ចាគចំនួន២៥រៀល ទៅក្នុងកិច្ចការសង្គមនានា។ វីតាល់ ជាផលិតផលទឹកពិសាក្នុងស្រុក ដែលបានឆ្លងកាត់ប្រព័ន្ធបន្សុទ្ធទឹក ១២ដំណាក់កាល យ៉ាងទំនើបពីសហគមន៍អ៊ឺរ៉ុប ធានាបាននូវគុណភាពខ្ពស់ ហើយក៏ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលមានវត្តមានក្នុងទីផ្សារតាំងពីឆ្នាំ២០១០ មកម៉្លេះ។ វីតាល់ មោទនភាព ផលិតផលជាតិ៕









-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


