Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ បានចេញសារអំពាវនាវតាមបណ្តាញសង្គមឱ្យបញ្ចប់ករណីជម្លោះរវាងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប៉ូលីសត្រួតពិនិត្យជាតិអាល់កុលក្នុងខណ្ឌសែនសុខ តាមរបៀបឈ្នះឈ្នះទាំងអស់គ្នា។ បើតាមសម្តេចតេជោ បើនៅតែបន្តវែកញែកករណីនេះតទៅទៀត គឺគ្មានឡើយអ្នកចំណេញ ផ្ទុយទៅវិញ មានតែខាតទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា ករណីបណ្ឌិតសុខ ទូច ជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបិល ប្រហុក ដើម្បីទាញទម្លាក់បណ្ឌិតសុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ក៏ប្រឹងថែមទឹកត្រី និងប៊ីចេង ដើម្បីវាយប្រហារនគរបាលចរាចរណ៍។ សម្តេចតេជោ ចោទសួរថា តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការណ៍នេះ? គ្មានអ្នកណាចំណេញនោះឡើយ តែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖«ខ្ញុំសូមបងប្អូនជនរួមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធ សូមបញ្ចប់រឿងនេះត្រឹមនេះតាមរបៀបឈ្នះ ឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន។ សង្ឃឹមថា អ្នកថែមអំបិល ប្រហុក ទឹកត្រី ប៊ីចេង បញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកខ្ញុំ វាយប្រហារម្ខាងៗ។ បើលុបសារនោះចោលខ្លួនឯង ជាការល្អព្រោះខ្ញុំបានមើលរួចហើយ»។

ពាក់ព័ន្ធនឹងករណីជម្លោះលោកបណ្ឌិត សុខ ទូច ជាមួយនឹងនគរបាលចរាចរណ៍ខណ្ឌសែនសុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធនេះ មិនបានលើកឡើងច្រើនឡើយ ដោយសម្តេចធិបតី គ្រាន់តែលើកឡើងឱ្យលោកបណ្ឌិត សុខ ទូច និងនគរបាលចរាចរណ៍បកស្រាយ និងដោះស្រាយបញ្ហាគ្នា ព្រោះសម្តេចមើលឃើញថា វាមិនមែនជាបញ្ហាធំដុំនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម