ព័ត៌មានជាតិ
អាជ្ញាធរ និងមន្រ្តីជំនាញខេត្តកោះកុង ចុះពិនិត្យទីតាំងស្នើសុំធ្វើអាជីវកម្មខ្សាច់បកមួយកន្លែង
កោះកុង ៖ លោក ទៀ សុរៈឆ័យ អភិបាលរងខេត្តកោះកុង និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យវាយតម្លៃជាក់ស្តែងពីទីតាំងស្នើសុំធ្វើធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែខ្សាច់បកចំនួន១កន្លែង ដែលស្ថិតនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល។
ថ្លែងបន្ទាប់ពីអញ្ជើញចុះពិនិត្យទីតាំងស្នើសុំរួចរាល់ លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ថា ទីតាំងដែលតំណាងអាជីករស្នើសុំក្រោម១ហិចតាដែលពួកគេបានទិញដីទាំងនោះពីប្រជាពលរដ្ឋជាង១០ហិចតា ដោយមានឯកសារវាស់វែងដីរបស់ក្រុមនិស្សិតលេខ០១។

លោកនាយករងរដ្ឋបាលខេត្ត បានបន្តទៀតថា ប៉ុន្តែតាមគោលការណ៍ណែនាំរបស់លោក ទៀ សុរៈឆ័យ អភិបាលរងខេត្ត លោកបានស្នើដល់ប្រធានមន្ទីរដែនដី មន្ទីរកសិកម្ម ត្រូវពិនិត្យមើលនិយមការឱ្យបានច្បាស់លាស់ និងស្នើឱ្យមន្ទីរបរិស្ថានពិនិត្យបន្ថែមទៅលើផលប៉ះពាល់ផ្នែកបរិស្ថាន។

ទៀតសោត គឺតម្រូវឱ្យតំណាងម្ចាស់អាជីវកម្មសហការឱ្យបានល្អជាមួយអាជ្ញាធរ និងមន្រ្តីជំនាញមូលដ្ឋាន ដោយមិនត្រូវធ្វើសកម្មភាពអាជីកម្មអ្វីទាំងអស់ ខណៈមិនទាន់មានច្បាប់អនុញ្ញាត។

លោក អ៊ុក សុតា រំលេចបន្ថែមថា ទីតាំងខ្សាច់បក មិនជាប់ក្នុងតំបន់ការពារអភិរក្សអ្វីទេ ពោលគឺគ្រាន់តែដើម្បីភាពសុក្រិតភាពចំពោះការអនុវត្តការងារប្រកបដោយទំនួលខុសត្រូវជូនថ្នាក់ដឹកនាំ។

ជាក់ស្តែងដីដែលមានខ្សាច់ជាដីចម្ការក្បែរលំនៅដ្ឋានពលរដ្ឋរស់នៅប្រចាំថ្ងៃ។ គួរជម្រាបថា ការធ្វើអាជីកម្មខ្សាច់បក តាមច្បាប់របស់ក្រសួងរ៉ែ និងថាមពល អនុញ្ញាតឱ្យជីកកាយធ្វើអាជីកម្មចុះទៅក្រោមដីឱ្យលើសពីជម្រៅតែ៥ម៉ែត្រ ករណីស្នើសុំទំហំលើពី១ហិចតា គឹតម្រូវឱ្យសុំច្បាប់ទៅក្រសួងសាមីតែម្តង។ ករណីប្រសិនបើរដ្ឋបាលខេត្តចេញច្បាប់អនុញ្ញាតធ្វើអាជីវកម្មមានសុពលភាពតែ១ឆ្នាំ ទំហំ១ហិចតាចុះក្រោមដី៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


