ព័ត៌មានអន្ដរជាតិ
ពលករខ្មែរ១០នាក់ឆ្លងកូវីដនៅថៃ ក្នុងការផ្ទុះចង្កោមចម្លងថ្មី
ពលរដ្ឋខ្មែរ១០នាក់ ស្ថិតក្នុងចំណោមកម្មករចំណាកស្រុកដែលត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេស ថៃ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទទី២២ខែមីនានេះ។

នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង (DDC) បាននិយាយកាលពីថ្ងៃអាទិត្យថា ខេត្ត សាមុត ប្រាកាន បានលេចចេញជាចំណុចផ្ទុះជំងឺកូវីដ១៩ បន្ទាប់ពីការឆ្លងចង្កោមថ្មី ត្រូវបានរកឃើញក្នុងចំណោមកម្មករចំណាកស្រុករបស់ខេត្តនេះ។
អគ្គនាយក DDC លោក Opas Karnkawinpong បាននិយាយកាលពីម្សិលមិញថា សរុបទៅ មនុស្សចំនួន៥៨៤នាក់ ត្រូវបានដាក់នៅក្រោមការឃ្លាំមើលយ៉ាងដិតដល់ បន្ទាប់ពីកម្មករចំណាកស្រុកចំនួន១៧នាក់ បានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩។

អ្នកឆ្លងដំបូងគឺជាកម្មករអាយុ២៩ឆ្នាំម្នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើតេស្តកាលពីថ្ងៃទី១៣ខែមីនា។ បន្ទាប់ពីនាងត្រូវបានគេរកឃើញថាមានឆ្លងរោគ, DDC បានទៅធ្វើតេស្តកម្មករចំណាកស្រុកនៅជំរំ Soi Sukhumvit ហើយបានរកឃើញកម្មករឆ្លង១៦នាក់ទៀត ដោយក្នុងនោះមាន មីយ៉ាន់ម៉ា២នាក់ ថៃ៤នាក់និងខ្មែរ១០នាក់។
លោកវេជ្ជបណ្ឌិត Opas បាននិយាយថា “នៅតាមការដ្ឋានសំណង់មានកត្តាហានិភ័យជាច្រើន។ ក្នុងករណីនេះ កម្មករបានរំលោភលើវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយពួកគេបានរៀបចំពិធីជប់លៀងផឹកស៊ី”។

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយថា ការឆ្លងក្នុងសហគមន៍ចំនួន៤៥ករណី ត្រូវបានកត់ត្រានៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ខណៈ៣៦ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ ដែលភាគច្រើនមកពីខេត្ត សាមុតសាខន។
នាពេលបច្ចុប្បន្ននេះ CCSA កំពុងផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ ការផ្ទុះជំងឺដែលបានចាប់ផ្តើមនៅក្នុងផ្សារ Bang Khae ពីការរីករាលដាលបន្ថែមទៀត ខណៈករណីដែលជាប់ទាក់ទងជាមួយនឹងការផ្ទុះឡើងនេះ ត្រូវបានគេរកឃើញនៅឆ្ងាយរហូតដល់ សុងក្លា និង ស៊ីសាកេត ឯណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ