វប្បធម៌ ជំនឿ
ឯកឧត្តម ហ៊ុន ម៉ានី៖ ទិវាវប្បធម៌ជាទិវារម្លឹកដល់គុណបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់ថែរក្សាវប្បធម៌ខ្មែរ
ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមអបអរសាទរក្នុងទិវាវប្បធម៌នេះ និងបានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកថា ទិវាវប្បធម៌ជាទិវាដ៏សំខាន់សម្រាប់កម្ពុជា ដើម្បីជាការរម្លឹកដល់គុណរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់កម្លាំងកាយ និងចិត្ត ក្នុងការការពារ និងថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ដល់កូនខ្មែរជំនាន់ក្រោយ។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា ៖ “ទិវាវប្បធម៌ជាតិគឺជាទិវាដ៏សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការកសាង ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមិនអាចកាត់ថ្លៃបាន បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ”។
បន្ថែមពីនេះ ទិវាវប្បធម៌ ក៏ជាការឱកាសមួយដើម្បីបំផុសគំនិត មនសិការប្រជាជនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ប្រពៃណី ទំនៀមទម្លាប់ឱ្យបានគង់វង់ ក្នុងគោលបំណងធានាឲ្យបាននូវ ការអភិរក្សនិងការអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិ។ នេះបើតាមឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តម បញ្ជាក់ថា ៖ “ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមឧទ្ទិសទិវាវប្បធម៌ជាតិជូនចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ និងព្រឹទ្ធាចារ្យទាំងអស់ដែលបានតស៊ូ និងធ្វើពលិកម្មគ្រប់យ៉ាងដើម្បីបុព្វហេតុវប្បធម៌”។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ទិវានេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសរបស់យើង ដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។ ក្រសួងបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


