Connect with us

វប្បធម៌ ជំនឿ

ហេតុអ្វី “យុវជនដើម្បីវប្បធម៌” ជាប្រធានបទនៃ ទិវាវប្បធម៌ជាតិ ជិត ១០ ឆ្នាំ?

បានផុស

នៅ

​ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០២៣ លើកទី២៥ មានប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។ ប្រធានបទនេះ ត្រូវបានប្រើតាំងពីឆ្នាំ២០១៥ ដែលពេលមកដល់ឆ្នាំ២០២៣ នេះ ប្រើចំនួន ៩ លើក។ តើហេតុអ្វី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើកយកប្រធានបទនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ មានប្រសាសន៍ឆ្លើយតប កម្ពុជាថ្មី ថា បច្ចុប្បន្ន កម្ពុជាមានយុវជនមានជាង ៦០ភាគរយ នៃប្រជាជនសរុប ខណៈយុវជនជាកម្លាំងចលករសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ហើយយុវជនងាយនឹងទទួលបានចំណេះដឹងថ្មី ព័ត៌មានជុំវិញពិភពលោក ក្នុងសម័យ សាកលភាវូបនីយកម្ម ដែលត្រូវយកចិត្តទុកដាក់ផ្ទេរចំណេះវប្បធម៌ដល់យុវជន។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្ថែមថា៖ “យុវជនដើម្បីវប្បធម៌ជាតិ គ្រាន់តែជា ប្រធានបទ ប៉ុន្តែសកម្មភាពយុវជនយើងធ្វើមិនចេះចប់ យុវជនត្រូវផ្ទេរគ្នា យុវជនជំនាន់មុនត្រូវណែនាំយុវជនជំនាន់ក្រោយ​​បន្តទៀត។ អ៊ីចឹងតួនាទីយុវជនមានកាតព្វកិច្ច កសាង ការពារ មាតុភូមិផង និងការពារអត្តសញ្ញាណជាតិផង ការពារអភិវឌ្ឍវិស័យវប្បធម៌ និងវិស័យផ្សេងៗរបស់ជាតិ”។​

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្តថា៖ “យុវជនជាទំពាំងស្នងឫស្សី យុវជនជាអ្នកបន្តវេន ​អ៊ីចឹងបើយើងអត់ផ្ទេរចំណេះដឹងវប្បធម៌ទៅយុវជនជំនាន់ក្រោយទៀត យើងមិនអាចពង្រឹងភាពរឹងមាំរបស់សង្គមបានទេ។ អ៊ីចឹង យុវជនដើរតួនាទីស្នូលក្នុងការទទួលយកចំណេះ ជំនាញដែលផ្ទេរពីអ្នកជំនាន់មុន ហើយយុវជនទាំងនោះនឹងផ្ទេរទៅកូនចៅ យុវជនជំនាន់ក្រោយបន្តៗទៀត”។

​បណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍បន្ថែមថា តាំងពីឆ្នាំ២០១៥ ក្រោមអនុសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ដាក់ប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ មូលហេតុដែលមិនដូរ ព្រោះប្រធានបទនេះល្អ ប៉ុន្តែមិនមែនថាមិនបានដូរទេ គឺបានដូរទម្រង់នៃការអនុវត្តជារៀងរាល់ឆ្នាំ។

បណ្ឌិត គឹម ពីនន់ មានប្រសាសន៍ថា៖ “ដោយសារវិបត្តិកូវីដ-១៩ យើងមិនបានរៀបចំមហោស្រព តែជាក់ស្ដែងកាលឆ្នាំមុនៗនោះ យើងមានមហោស្រពយុវជនទូទាំងប្រទេស គឺមានការប្រឡងស្នាដៃសិល្បៈជាច្រើនទម្រង់ ដែលផ្ដោតលើយុវជនទូទាំងប្រទេស និងបានបាញ់ឆ្ពោះទៅក្រសួងអប់រំ យុវជន និងកីឡា ដែលមានយុវជនច្រើនជាថ្នាលបណ្ដុះបណ្ដាលដ៏ធំ ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសហការយ៉ាងជិតស្និទ្ធិ បានបញ្ជៀប​​ទៅដល់យុវជនឱ្យស្គាល់តម្លៃសិល្បៈវប្បធម៌របស់យើង ដោយផ្លាស់ប្ដូរទម្រង់មហោស្រពសិល្បៈរៀងរាល់ឆ្នាំមិនមែនធ្វើដដែលៗ ដែលឆ្នាំខ្លះយើងធ្វើមហោស្រពលើទម្រង់ល្ខោនអប់រំ ឆ្នាំខ្លះយើងធ្វើរបាំប្រពៃណី ធ្វើល្ខោនយីកេ ល្ខោនបាសាក់ វីដេអខ្លីពីវប្បធម៌ ក៏ដូចជាសំណួរចម្លើយទាក់ទងនឹងសិល្បៈវប្បធម៌”។

​គួរបញ្ជាក់ថា ដើម្បីអបអរទិវាវប្បធម៌ជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី បុរាណ សម័យគ្រប់ទម្រង់ នៅថ្ងៃទី២ ខែមីនានេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូល ជាមួយសិល្បករគ្រប់ទម្រង់ ព្រមទាំងផ្ដល់ការវាយតម្លៃសកម្មភាពវប្បធម៌ អនុសាសន៍អ្វីគួរអភិរក្ស និងអ្វីគួរអភិវឌ្ឍជាដើម។

គួររំលឹកថា ដោយអនុវត្តតាមស្មារតីអនុក្រឹត្យលេខ៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌” រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក ថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំពិធីប្រារព្ធ “ទិវាវប្បធម៌ជាតិ” នៃព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តកំពង់ធំ ទុកពេល ១០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង

សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋរស់នៅក្នុងភូមិឬស្សី សំណូមពរអាជ្ញាធរ​​ពិនិត្យ​​ប្រព័ន្ធលូលើផ្លូវ២៩mc ខណៈទឹកច្រាលចេញមានក្លិនស្អុយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥស្សរជន​​បរទេស​រូប​ណា​ខ្លះ​ ដែល​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​មេ​បក្ស​កុម្មុយនិស្ត​វៀតណាម?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុក​១០នាក់លង់ទឹកស្លាប់នៅ​ប៉ាណាម៉ា ​​​ពេល​ព្យាយាម​ឆ្លង​ទន្លេ​ព្រំដែន​​

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សន្តិសុខសង្គម១០ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប

ព័ត៌មានជាតិ២៤ ម៉ោង មុន

បណ្ឌិត អេង កុកថាយ៖ ការអភិវឌ្ឍន៍តំបន់ត្រី​កោណ អាចការពារព្រំដែនកម្ពុជាខាងកើត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

Sokha Hotels

ព័ត៌មានពេញនិយម