ព័ត៌មានជាតិ
គ្រូឆ្នើម ពេជ្រ សុផាន់៖ ខ្សែក្រវាត់-ថវិកា៤៨លានរៀល ពេជ្រ អាទិទេព នឹងក្លាយជាយុវជនល្អ
លោក ពេជ្រ សុផាន់ ឬហៅថាគ្រូឆ្នើម បានចាត់ទុកការឈ្នះខ្សែក្រវាត់ IPCC និងថវិកា ៤៨លានរៀលពីអាជីពប្រដាល់គុនខ្មែរនេះសង្ឃឹមកូនសិស្ស ពេជ្រ អាទិទេព កែប្រែខ្លួនខំប្រឹងប្រែងក្លាយជាយុវជនល្អមួយរូបចាប់ពីនេះតទៅ។

លោក ពេជ្រ សុផាន់(រូបភាពផេកលោក ពេជ្រ សុផាន់)
លើកឡើងក្នុងកិច្ចសម្ភាសមួយក្រោយបញ្ចប់ការប្រកួតយប់មិញ លោក ពេជ្រ សុផាន់ នាឱកាសឈ្នះខ្សែក្រវាត់ថ្មីនេះលោកសង្ឃឹមថា ពេជ្រ អាទិទេព កែប្រែខ្លួន និងអភិវឌ្ឍសមត្ថភាពឲ្យក្លាយជាយុវជនល្អ និងកីឡាករល្អមួយរូបពិសេសលើប្រភេទទម្ងន់ ៥៧គីឡូក្រាមចាប់ពីពេលនេះលើវិថីគុនខ្មែរ។

កីឡាករ ពេជ្រ អាទិទេព
លោក ពេជ្រ សុផាន់ បន្ថែមទៀតថា ឥឡូវនេះ អាទិទេព ឈ្នះខ្សែក្រវាត់ មានកេរ្តិ៍ឈ្មោះ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើន និងក្លាយជាមនុស្សល្បីរបស់មហាជន។ ចំណុចទាំងនេះហើយលោកសង្ឃឹមថា ទឹកចិត្តកូនសិស្សម្នាក់នេះកែប្រែទម្លាប់មិនល្អពីមុនមកឲ្យក្លាយជាយុវជនល្អក្នុងសង្គមឡើងវិញ និងប្រឹងប្រែងហ្វឹកហាត់រួមទាំងប្រកួតឲ្យបានល្អជូនអ្នកគាំទ្រដើម្បីរកចំណូលបានច្រើនដូចកីឡាករ ពេជ្រ សម្បត្តិ, ពេជ្រ ប៊ុនសិទ្ធ, ពេជ្រ សង្ហឹៈ ជាដើម។

លោក ពេជ្រ សុផាន់
កាលយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ កីឡាករ ពេជ្រ អាទិទេព បានយកឈ្នះកីឡាករ រឿង ឌីណា ដោយពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្តើមបានខ្សែក្រវាត់ IPCC ទម្ងន់ ៥៧គីឡូក្រាម នៅសង្វៀនថោន ដែលរៀបចំឡើងនៅឯខេត្តស្វាយរៀង។ ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ រូបគេទទួលបានថវិកាលើកទឹកចិត្តចំនួន ៤៨លានរៀលដោយមិនទាន់បូកថវិកាឧបត្ថម្ភផ្សេងៗទៀត៕
អត្ថបទ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


