សន្តិសុខសង្គម
អ្នកឃើញហេតុការណ៍រៀបរាប់ពីសកម្មភាពមុនពេលស្ត្រីរងគ្រោះស្លាប់ក្នុងដីឡូត៍នៅសង្កាត់ស្វាយប៉ាក
ករណីប្រទះឃើញសពស្ត្រីវ័យជាង៣០ឆ្នាំម្នាក់នៅក្នុងដីឡូត៍មួយកន្លែងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានរៀបរាប់ពីសកម្មភាពមុនពេលស្ត្រីរងគ្រោះស្លាប់ ដោយឃើញមានការប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ជាអ្នកបើករ៉ឺម៉កម៉ូតូកង់បីរហូតស្លាប់ ទើបដឹកសពស្រ្ដីរងគ្រោះមកទម្លាក់ចោល។

ហេតុការណ៍យកសពមកប្លុងចោលនេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចដីឡូតិ៍មួយកន្លែងតាមបណ្តោយផ្លូវបេតុង សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា នៅវេលាព្រឹកព្រលឹមថ្ងៃទី១០មីនានេះ គាត់បានជិះម៉ូតូឆ្លងកាត់ចំណុចកើតហេតុ បានឃើញពីចម្ងាយមានជនសង្ស័យម្នាក់បានជិះរ៉ឺម៉កម៉ូតូកង់បីខ្មែរ រួមជាមួយស្រ្តីរងគ្រោះមានការប្រតាយប្រតប់គ្នា ធ្វើអោយជនសង្ស័យវាយក្បាលស្រ្តីរងគ្រោះ និងបានខ្ទប់ដង្ហើម បណ្តាលអោយស្រ្តីរងគ្រោះស្លាប់។ ភ្លាមៗ ជនសង្ស័យបានបន្តជិះកង់បីខ្មែរ មកចំណុចដីឡូតិ៍រួចយកសពស្រ្តីរងគ្រោះទៅបោះចោលក្នុងដីឡូតិ៍ខាងលើ រួចក៏ជិះកង់បីគេចខ្លួនបាត់ស្រមោលតែម្តង។ ស្របពេលនោះគាត់ក៏ប្រញាប់រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកអន្តរាគមន៍។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តស្ទឹងមានជ័យរងចាំសាច់ញាតមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានជាតិ២៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ