សន្តិសុខសង្គម
ទំនាស់ពាក្យសម្ដីជនដៃដល់បាញ់សម្លាញ់ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម
ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះដោយសារ ទំនាស់ពាក្យសម្តី ឈានទៅដល់បាញ់សម្លាប់ជនរងគ្រោះ ក្រោយបាញ់ជនរងគ្រោះសម្លាប់រួច កម្លាំងនគរបាលខេត្តសៀមរាប បានបើកការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនដៃដល់ម្នាក់បានភ្លាមៗ

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨៖៤០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ញឹម ម៉ៅ ហៅសាក់ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុ បានប្រើកាំភ្លើងខ្លី (មិនទាន់ស្គាល់ម៉ាក) បាញ់ប្រហារលើជនរងគ្រោះ។ នគរបាលបានដកវត្ថុតាងកាំភ្លើងខ្លីម៉ាក K54 មានបង់ចំនួន២បង់ គ្រាប់ចំនួន១៦គ្រប់។


ជនរងគ្រោះឈ្មោះ អ៊ុត ថៃ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរកសិករ បានស្លាប់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃហេតុការណ៍នេះ គឺបណ្តាលមកពីទំនាស់ពាក្យសំដីក្នុងពេលកើតហេតុ និងជម្លោះដែលមានជាមុនរវាងភាគីទាំងពីរ។


បច្ចុប្បន្ន ជនសង្ស័យត្រូវបានអធិការដ្ឋាននគរបាល ស្រុកស្វាយលើ ឃាត់ខ្លួន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ជុំវិញករណីនេះ គ្រួសារជនរងគ្រោះបានស្នើឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវឱ្យបានល្អិតល្អន់ ដើម្បីរកមុខអ្នកពាក់ព័ន្ធបន្ថែម ដោយសង្ស័យថា អាចមានអ្នកនៅពីក្រោយខ្នងពាក់ព័ន្ធនឹងហេតុការណ៍នេះ។ ដោយ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


