Connect with us

សន្តិសុខសង្គម

ជនសង្ស័យបាញ់សម្លាប់ជនរងគ្រោះ​​​​​​​​​ នៅខេត្តកោះកុងបានចូលសារភាពហើយ

បានផុស

នៅ

ទីបំផុតទៅ ឃាតករបាញ់សម្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីថ្ងៃទី៣ មេសា ២០២៦កន្លង ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​​​​បានចូលមកប្រគល់ខ្លួនអោយសមត្ថកិច្ចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះថា ជនសង្ស័យបានចូលខ្លួនសារភាព និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយ។

ជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK ។ ចំណែកជនរងគ្រោះទី១. ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)។ទី២. ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ស្លាប់នៅនឹងកន្លែង។ សមត្ថកិច្ច ប្រាប់ថាមូលហេតុដែលឈានដល់ការបាញ់សម្លាប់មនុស្សបែបនេះដោយសារផឹកស៊ីទាស់ពាក្យសំដីគ្នាអំឡុងផឹកសុី។

បច្ចុប្បន្នកំពុងសួរសាកចម្លើយ និងកសាងសំណុរឿងទៅតុលាការ៕ (អត្ថបទ:សិរីវឌ្ឍន:)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម