Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើទារុណកម្មជនរងគ្រោះស្លាប់ រួចយកសពប្លុងចោល នៅលើផ្លូវបេតុង សង្កាត់ក្រាំងធ្នង់

បានផុស

នៅ

នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែនសុខ សហការ​ជាមួយ​ការិយាល័យ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់-ស្រាល ស្រាវជ្រាវ​មិន​ដល់ ១២ ម៉ោង​ផង ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ (ជា​អ្នក​បើក​រថយន្ត) ក្រោយ​ធ្វើ​ទារុណកម្ម​រហូត​ជនរងគ្រោះ​ស្លាប់ រួច​យក​សព​ប្លុង​ចោល​លើ​ផ្លូវ​បេតុង នៅ​សង្កាត់​ក្រាំងធ្នង់ កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០២៦ ថ្មីៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ ២០២៦ ស្ថិត​នៅ​ចំណុច​ក្នុង​បុរី​ភ្នំពេញ​ថ្មី ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ឈ្មោះ KE ZETAO ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ​ចិន (ជា​អ្នក​បើក​រថយន្ត) មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​លេខ ៣២ បុរី​ភ្នំពេញ​ថ្មី ផ្លូវ​បេតុង ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ (ឃាត់​ខ្លួន គ្មាន​សារធាតុ​ញៀន)។

នគរបាល បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​បើក​ការ​ស្រាវជ្រាវ​មិន​ដល់ ១២ ម៉ោង​ផង នៅ​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ ២០២៦ សមត្ថកិច្ច​ជំនាញ​បាន​កំណត់​ទីតាំង​ជនសង្ស័យ​លាក់​ខ្លួន នៅ​ចំណុច​ក្នុង​បុរី​ភ្នំពេញ​ថ្មី ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ (ជា​អ្នក​បើក​រថយន្ត យក​សព​មក​ទម្លាក់​ចោល)។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ ដើម្បី​បន្ត​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។ ចំណែក​បក្ខពួក សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម