ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ រៀបចំកែលម្អផ្លូវជាង២គីឡូម៉ែត្រឡើងវិញ ដើម្បីត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ
អាជ្ញាធរខេត្តកំពង់ធំ រៀបចំកែលម្អផ្លូវកៅស៊ូប្រវែង២៣០០ម៉ែត្រ ចាប់ពីរង្វង់មូលលោកតាក្រហម “ក” ដល់ស្ពានត្បូងចាម ដើម្បីត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ នៅខែមេសាខាងមុខនេះ។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះពិនិត្យការរៀបចំអ៊ុតផ្លូវកៅស៊ូ (AC) ប្រវែងជាង២ពាន់ម៉ែត្រ នៅក្នុងក្រុងស្ទឹងសែន។ ក្នុងឱកាសនោះលោកលើកឡើងថា ការរៀបចំអ៊ុតកំណត់ផ្លូវចាប់ពីរង្វង់មូលលោកតាក្រហម “ក” ដល់ស្ពានត្បូងចាម គឺជាការអ៊ុតបន្ថែមលើផ្លូវកៅស៊ូចាស់ដែលមានស្រាប់ ប៉ុន្តែមានការខូចខាតដោយដុំ។ ផ្លូវដែលអ៊ុតថ្មី មានប្រវែងសរុបប្រមាណ២៣០០ម៉ែត្រ ទទឹង៩មែត្រ ជាផ្លូវបួនគន្លងដែលនៅចំកណ្តាលទ្រូងផ្លូវមានសួនផ្កាក្រដាសចម្រុះពណ៌ ហើយផ្លូវនេះនឹងធ្វើឲ្យបានរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាងមុខ។

លោកបន្តថា ការអ៊ុតបន្ថែមលើផ្លូវនេះមិនត្រឹមតែជួយលើកសោភណ្ឌភាពក្រុងស្ទឹងសែននោះទេ ប៉ុន្តែដើម្បីធានាឱ្យបាននៅភាពធន់ ប្រើប្រាស់បាន យូរអង្វែង ព្រោះជាផ្លូវដែលមមារញឹកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ កំណាត់ផ្លូវនេះក៏ត្រូវរៀបចំកែលម្អរសម្រាប់ផ្លូវចូលសង្ក្រាន្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅ ក្នុងខែមេសាឆ្នាំ២០២៥ខាងមុខ។

បញ្ជាក់ថា កម្មវិធីសង្ក្រានកំពង់ធំ ឆ្នាំ២០២៥ នឹងធ្វើឡើងនៅ បរិវេណសួនស្ទឹងសែនធំជាងឆ្នាំមុនៗ។ កម្មវិធីសង្ក្រាន្ត នឹងរៀបចំឲ្យមាន ការលេងល្បែងប្រជាប្រិយ បោះអង្គុញ ចោលឈូង ទាញព្រាត់ លាក់កន្លែង ការប្រគំតន្រ្តីបុរាណ សម័យ ការរាំងលេងកំសាន្ត តំបន់ត្រជាក់ ជាដើម។ គ្រប់ទីតាំងទាំងអស់ក្នុងក្រុងស្ទឹងសែន ក៏រៀបចំបណ្តាញ ភ្លើងលម្អ ការដាំផ្កាបន្ថែមលើសួនលោកតាក្រហម “ក” សួនអាចារ្យលាក់ នៅផ្នែកខាងក្រោមសួនស្ទឹងសែន ។ ជាមួយគ្នានេះក៏មានរៀបចំជាផ្សាររាត្រីលើឆ្នេរខ្សាច់ ការបាញ់កាំជ្រូច ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលដូនតាខ្មែរយើងបានបន្សល់ទុកផងដែរ។ លោកអំពាវនាវ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សូមអញ្ជើញមកលេងកំសាន្ត នៅខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងនេះ ប្រកបដោយភាពសប្បាយរីករាយទាំងអស់គ្នា៕
អត្ថបទ៖ ឈាង មករា




-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


