ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា ១ ខ្នង ជូន លោកតា ទឹង ឈុន រស់នៅខេត្តកំពង់ធំ
កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា ១ ខ្នងទៀត ដែលជាផ្ទះទី ៣៣៤ ជូនដល់
លោកតា ទឹង ឈុន អាយុ ៧៨ ឆ្នាំ រស់នៅភូមិត្នោតជុំ ៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។



ផ្ទះទេវតា ១ ខ្នង នេះ មានភ្ជាប់ប្រព័ន្ធទឹកស្អាត និង ភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។



លោកតា ទឹង ឈុន មានកូនចំនួន ៨ នាក់ (ប្រុស ២ នាក់)។ លោកយាយដែលជាប្រពន្ធលោកតា បានស្លាប់ចោលលោកតាជាយូរឆ្នាំមកហើយ។ កូនប្រុស-ស្រី របស់លោកតាមានប្តី ប្រពន្ធ រស់នៅបែកចេញពីលោកតារៀងៗ ខ្លួន និង សុទ្ធតែមានជីវភាពខ្វះខាតដូចៗ គ្នា។ សព្វថ្ងៃនេះ កូនស្រីទី ៧ ជាស្រ្តីមេម៉ាយមានកូន ២ នាក់ រស់នៅជាមួយលោកតា ដោយដើរធ្វើការស៊ីឈ្នួលគេ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។


ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល លោកទាំង ៤ តែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និង គ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធទឹកស្អាត និង បំពាក់ភ្លើងសូឡានៅមុខផ្ទះ និង ក្នុងផ្ទះ ជូនដល់លោកតាម្ចាស់ផ្ទះទៀតផង។



លោកជំទាវ ក៏បាននាំយកនូវអំណោយ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមមួយចំនួនទៀត រួមមាន ៖ អង្ករ ១០០ គីឡូក្រាម , ត្រីខ ១ កេស , មីចំនួន ៥ កេស, ទឹកដោះគោខាប់ ១ កេស , ពូក ១ , ប្រេងកូឡា ១ ប្រអប់ធំ , ប្រេងខ្យល់ ១ ប្រអប់ធំ , ចានដែក ១ , ឆ្នាំងតូច ១ , ឆ្នាំងធំ ១ , ខ្ទះឆា ១ , វែកឆា ១ , វែកបាយ ១ , វែកសម្ល ១ , ស្លាបព្រា និង សម ១ ឡូ , កំសៀវ ១ , ចានបាយចំនួន ៥ , ចានសម្លចំនួន ៥ , តែ ១ គីឡូក្រាម , ខ្នើយចំនួន ២ , មុងចំនួន ២ , ភួយចំនួន ២ , កន្ទេលចំនួន ២ , ស្ករសចំនួន ៥ គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន ៣ យួរ , វិទ្យុ FM ១ គ្រឿង , ថ្មដាក់វិទ្យុចំនួន ២ ស្បែកជើងចំនួន ២ គូ , ថ្នាំ និង ច្រាសដុសធ្មេញចំនួន ៥ ឈុត , សាប៊ូដុំចំនួន ១២ ដុំតូច , ថ្នាំពេទ្យចំនួន ៥ ប្រអប់តូច , ខោអាវចំនួន ២ កំប្លេ និង ថវិកាចំនួន ៥០ ម៉ឺនរៀល ព្រមទាំងអំណោយរបស់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និង ថវិកា ចែកជូនលោកយាយ លោកតា ដែលបានចូលរួមនាឱកាសនោះ និង ចែករទេះរុញសម្រាប់លោកយាយចាស់ជរាពិការ ចំនួន ២ នាក់ ផងដែរ។



ជាមួយគ្នានោះ លោកជំទាវ ក៏បានចែកកាតាបដែលមានជាសម្ភារៈសិក្សាជាច្រើនមុខ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន , សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅដល់សិស្សានុសិស្សចំនួន ១៧០ នាក់ ផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


