ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូ ៩ ខ្សែ កែប្រែមុខមាត់ជនបទខេត្តកំពង់ធំ មានផ្លូវក្រាលកៅស៊ូស្ថាបនាដល់ខ្នងផ្ទះប្រជាពលរដ្ឋ
ផ្លូវក្រាលកៅស៊ូចំនួន ៩ ខ្សែ កំពុងស្ថាបនាក្រោមការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃ ១៧ ខែមិថុនា ឆ្នាំ ២០២៦ បានចុះទៅពិនិត្យវឌ្ឍនភាពនៃការស្ថាននាផ្លូវជនបទចំនួន ០៩ ខ្សែនៅក្នុងខេត្តកំពង់ធំក្នុងនោះមាន៖

ខ្សែទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១,១០ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយស្ទោង ទៅកាន់ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
នៅលើខ្សែផ្លូវនេះមានការស្ថាបនាផ្លូវស្ពានបេតុងចំនួន ២ ទីតាំង ដែលទីតាំងទី១ មានប្រវែង ៦០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងទីតាំងទី ២ មានប្រវែង ៣០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ។
ខ្សែផ្លូវនិងស្ពាននេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយត្រូវបានអនុវត្តការងារសាងសង់ដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ។
ខ្សែទី២៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៨,៧១ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ទៅដល់ភូមិកណ្តោលចាស់ ឃុំព្រះដំរី ស្រុកស្ទោង។ ផ្លូវនេះត្រូវបានបញ្ចប់ការសាងសង់ ១០០% នៅក្នុងខែឧសភា ឆ្នាំ២០២៥។
ខ្សែទី៣៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៨,៩០ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិនិម្មិត ទៅដល់ភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ផ្លូវនេះចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពបាន ៤៤,៥០% គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២៦។
ខ្សែទី៤៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែង ៤,៤៥ គ.ម ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិមឈាយ ទៅដល់ភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ផ្លូវនេះបញ្ចប់ការងារសាងសង់ ១០០% នៅក្នុងខែឧសភា ឆ្នាំ២០២៥។
ខ្សែទី៥៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៩,៥០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិឥន្ទកុមារ ទៅកាន់ភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៨០%។
ទីតាំងទី ៦៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ឈើទាល ទៅកាន់ភូមិប្រឡាយ ឃុំសំបូរណ៍ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៥៣%។
ខ្សែទី ៧៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៦,៨០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ឈើទាល ទៅកាន់ភូមិគោកស្រុក ឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៧៦%។
ខ្សែទី ៨៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៥,៣០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិតាំងក្រសៅ ទៅកាន់ភូមិប្រឡាយ ឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៤៦%។
ខ្សែទី៩ ៖ ផ្លូវនេះមានប្រវែង ៣២ គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៩ ភូមិ ក្នុងឃុំចំនួន ៣ ឃុំ ក្នុងស្រុកសន្ទុក និងស្រុកប្រាសាទសំបូរ។ ផ្លូវ ១ ខ្សែនេះ ជាផ្លូវដែលមានសក្ដានុពលយ៉ាងខ្លាំងក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដោយតភ្ជាប់ពីស្រុក ១ ទៅកាន់ស្រុក ១ ទៀត តាមរយៈវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្មដំណាំកៅស៊ូជាដើម ប៉ុន្ដែបច្ចុប្បន្នផ្លូវនេះសភាពខូចខាតយ៉ាងខ្លាំង។
បន្ទាប់ពីបានពិនិត្យស្ថានភាពជាក់ស្ដែង លោករដ្ឋមន្ដ្រីបានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងគម្រោងដៃគូអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ។




ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចុះទៅពិនិត្យស្ថានភាពស្ពានយោលខ្សែកាបដែក ដែលមានសភាពចាស់ទ្រុឌទ្រោម និងតូចចង្អៀត ដែលមានប្រវែង ៦០ម៉ែត្រ ទទឹង ១,២០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង តភ្ជាប់ពីភូមិព្រុំស្រី ឃុំរុងរឿង ទៅកាន់ចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលមានប្រជាពលរដ្ឋអាស្រ័យស្ពាននេះចំនួន ០៣ភូមិ សរុបប្រមាណ ៩០០ គ្រួសារ រួមទាំងបានចុះពិនិត្យស្ថានភាពស្ពានឈើចាស់ទ្រុឌទ្រោម មានប្រវែង ៩៣ ម៉ែត្រ ទទឹង ១,២ ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង តភ្ជាប់ពីភូមិត្រពាំងព្រីង ទៅកាន់ភូមិអូរអង្គរ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលមានប្រជាពលរដ្ឋអាស្រ័យស្ពាននេះចំនួន ០៥ភូមិ ដែលមានប្រជាពលរដ្ឋសរុបចំនួនគ្រួសារ ៧៦៧គ្រួសារ ស្មើនឹង ៣ ៧៧១នាក់។
ដោយសារស្ពានមានសភាពចាស់ទ្រុតទ្រោម និងតូចចង្អៀត ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនោះ រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសិក្សាលទ្ធភាពធ្វើការសាងសង់ជាប្រភេទស្ពានដែកបេឡេតិ៍ ដើម្បីជួយសម្រួលការការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


