ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងស្ទុះឡើងវិញបន្តិច ក្រោយធ្លាក់ចុះក្រោម ៧០ ដុល្លារ/បារ៉ែល
តម្លៃប្រេងអន្តរជាតិបានងើបឡើងវិញ ១ ភាគរយ ពេលបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ជុំវិញភាពស្រពិចស្រពិលនៃដំណោះស្រាយសន្តិភាពពាក់ព័ន្ធនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៧០ សេន ឬ ១ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧០,៥៨ ដុល្លារ/បារ៉ែល។ ចំណែកឯប្រេងឆៅរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ៦៣ សេន ឬ ១ ភាគរយ ដូចគ្នា ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៦៧,១៨ ដុល្លារ/បារ៉ែល។
តម្លៃនេះ គឺខ្ពស់ជាងតិចតួចខ្លាំង ធៀបនឹងតម្លៃពេលបញ្ចប់ការជួញដូរ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលធ្វើឱ្យអត្រាប្រចាំសប្ដាហ៍មានភាពប្រហាក់ប្រហែលគ្នា។
អ្នកជំនាញលើកឡើងថា កំណើនតម្លៃនៅថ្ងៃសុក្របណ្ដាលមកពីភាពស្រពិចស្រពិលនៃការឆ្ពោះទៅរកបទឈប់បាញ់នៃសង្រ្គាមអ៊ុយក្រែន។ ការណ៍នេះ ធ្វើឱ្យមានកម្សោយលើការរំពឹងទុកដែលថា ប្រេងរុស្ស៊ី ដែលរងទណ្ឌកម្មពីលោកខាងលិច អាចហូរចូលទីផ្សារលោកខាងលិចជាថ្មី ដែលអាចបង្កើនការផ្គត់ផ្គង់ ហើយបញ្ចុះតម្លៃប្រេង៕
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


