ព័ត៌មានជាតិ
មន្រ្តីចុះពិនិត្យផលប៉ះពាល់គម្រោងសាងសង់ ទំនប់ទឹកប្រៃនៅថ្មស
ក្រុមមន្ត្រីការងារក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលខេត្តកោះកុង និងមន្ទីរជំនាញពាក់ព័ន្ធ បានរួមគ្នាចុះត្រួតពិនិត្យអំពីផលប៉ះពាល់នានាពីគម្រោងសាងសង់ទំនប់ការពារទឹកប្រៃ ប្រវែង១០គីឡូម៉ែត្រ នៅភូមិសាស្រ្តឃុំថ្មស ស្រុកបូទុមសាគរ។

គម្រោងសាងសង់ទំនប់ការពារទឹកប្រៃប្រវែង១០គីឡូម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិចំការលើ និងភូមិស្រែថ្មី ត្រៀមនឹងអនុវត្តហើយ តែបានផ្អាកបន្តិចដោយសារតែមានបញ្ហាថា ចាក់ដីចូលតំបន់ការពារព្រៃឈើគ្មានការអនុញ្ញាត្តពីក្រសួងបរិស្ថាន។
បញ្ហានេះ ត្រូវបានលោក ឈុន ពុធថារិទ្ធ អគ្គនាយកនៃអគ្គនាយកនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ពន្យល់ថា ក្រុមការងារជំនាញ អាជ្ញាធរខេត្តស្រុក និងមន្រ្តីមន្ទីរជំនាញ ពិនិត្យជាក់ស្តែងហើយមិនចោទជាបញ្ហាអ្វីធំដុំនោះទេ ដោយកំពុងសម្របសម្រួល ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងសង់ទំនប់នេះអនុវត្តទៅបានដោយរលូនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដែលកំពុងមានតម្រូវការជាចាំបាច់។

លោក ឈុន ពុធថារិទ្ធ បន្តទៀតថា ក្រសួងកំពុងសម្របសម្រួលជាមួយនឹងរដ្ឋបាលខេត្តកោះកុង ដោះស្រាយផ្នែកបច្ចេកទេស និងវិស័យបរិស្ថានមួយចំនួន គ្រាពលរដ្ឋជាង៥០០គ្រួសារកំពុងត្រូវការទឹកប្រើប្រាស់ធ្វើកសិកម្មរបស់ខ្លួន។
មន្រ្តីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ទំនប់ការពារទឹកប្រៃដែលមានកម្ពស់១ម៉ែត្រកន្លះ នឹងជួយការពារទឹកសមុទ្រមិនឱ្យជោរលិចដីស្រែបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងជាទំនប់ស្ទាក់ទឹកសាបទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។
ខណៈខ្នងទំនប់ដើរតួនាទីយ៉ាងសំខាន់ជាផ្លូវគមនាគមន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ និងដឹកជញ្ជូនផលិតផលកសិកម្ម ព្រមទាំងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ផងដែរ។

លោក ឡាំ ឆេន និងអ្នកស្រី សាម ចាន់ តំណាងពលរដ្ឋរស់នៅក្នុងភូមិស្រែថ្មី និងភូមិចំការលើ ឃុំថ្មស បានសម្តែងការត្រេកអរនៅពេលក្រសួងធនធានទឹកដាក់គម្រោងធ្វើទំនប់ការពារទឹកប្រៃជូនពលរដ្ឋ ព្រោះបច្ចុប្បន្នលំបាកធ្វើកសិកម្មស្រូវ ពោត សណ្តែត ដោយសារតែមានទឹកប្រៃហូរដំណាំរបស់ពួកគេ។
បើតាមតំណាងពលរដ្ឋដដែល ប្រសិនបើទំនប់ការពារទឹកប្រៃនេះកកើតមានមែននោះ វានឹងមានជាផ្លូវធ្វើដំណើរឆ្លងកាត់ពី១ភូមិទៅ១ភូមិបានងាយស្រួល ពិសេសការចេញទៅនេសាទនៅសមុទ្រផងដែរ។
កន្លងទៅមានសកម្មភាពចាក់ដីធ្វើទំនប់នេះ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនផ្សព្វផ្សាយថា ការចាក់ដីបានចូលក្នុងតំបន់ការពាររបស់ក្រសួងបរិស្ថាន ហើយយកប្រជាពលរដ្ឋធ្វើជាខែល ដើម្បីចាប់យកដីលិចទឹកកោងកាង។ ទោះបីបញ្ហានេះ ត្រូវបានលោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បដិសេធថា ក្រោមហេតុថា លោកលើកគម្រោងស្ថាបនាទំនប់ដើម្បីតែប្រយោជន៍ជូនពលរដ្ឋពិតប្រាកដ។
ទំនប់ការពារទឹកប្រៃចំការលើនេះ ជាទំនប់ចាស់តាំងពីឆ្នាំ១៩៦៨ ហើយត្រូវបានអាជ្ញាធរឃុំថ្មស និងប្រជាពលរដ្ឋ ស្នើសុំកាលពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែទើបទទួលបានការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥៕



អត្ថបទៈសិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


