ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ៥ពាន់នាក់ស្លាប់ដោយសារការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ
ជាមធ្យមប្រជាជនថៃ ៥០០០នាក់បានស្លាប់ដោយការធ្វើអត្តឃាតក្នុងមួយឆ្នាំៗ និងការធ្វើអត្តឃាតម្នាក់បានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តសមាជិកគ្រួសារចំនួន៦នាក់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី១៦ខែមីនា។

សមាគមការពារការធ្វើអត្តឃាតរបស់ប្រទេសថៃ បានបង្ហាញថា ជាមធ្យមប្រជាជនថៃចំនួន ៥០០០នាក់បានស្លាប់ដោយសារការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ ដោយក្នុងការស្លាប់នីមួយៗធ្វើឱ្យសមាជិកគ្រួសារចំនួន៦នាក់ធ្លាក់ទឹកចិត្ដ ឬធ្វើអត្តឃាតតាម។
សាស្ត្រាចារ្យបណ្ឌិត លោក Prakarn Thomyangkoon ប្រធានសមាគមបានមានប្រសាសន៍ថា សមាជិកគ្រួសារប្រហែល៦នាក់នៃមនុស្សម្នាក់ដែលបានស្លាប់ដោយការធ្វើអត្តឃាតអាចធ្លាក់ទឹកចិត្ដ ឬអាចមានអារម្មណ៍ចង់បញ្ចប់ជីវិតខ្លួនឯងដែរ។
បុគ្គលដែលរងផលប៉ះពាល់ទាំង៦នាក់អាចរួមមាន ឪពុកម្តាយ ប្តីប្រពន្ធ បងប្អូនបង្កើត ដៃគូស្នេហា ឬមិត្តភក្តិជិតស្និទ្ធ។
លោក Prakarn បានសង្កត់ធ្ងន់ថា អ្នកដែលរងផលប៉ះពាល់ ទាមទារការប្រឹក្សា ដើម្បីជួយពួកគេឱ្យទទួលបានឆន្ទៈក្នុងការចង់រស់នៅឡើងវិញ។ លោកបន្ថែមថា មូលហេតុទូទៅនៃការធ្វើអត្តឃាតរួមមាន៖ ការមិនសប្បាយចិត្តនឹងជីវិតបច្ចុប្បន្នរបស់ពួកគេ កង្វះការឲ្យតម្លៃខ្លួនឯង និងធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតពីមុន។

ប្រធានសមាគមរូបនេះបានណែនាំថា សាច់ញាតិគួរតែនាំបុគ្គលដែលធ្វើអត្តឃាតមកព្យាបាលជាក្រុម និងលើកទឹកចិត្តពួកគេឱ្យបញ្ចេញគំនិតរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ុនប៉ងបន្ថែមទៀត។ លោកក៏បានកត់សម្គាល់ផងដែរថា១០% នៃអ្នកដែលសម្លាប់ខ្លួនពីមុនធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាត។
ទន្ទឹមនឹងនេះ សាស្ត្រាចារ្យបណ្ឌិតលោកស្រី Panomporn Phumchan មកពីនាយកដ្ឋានចិត្តវិទ្យានៃមហាវិទ្យាល័យសង្គមវិទ្យានៃសាកលវិទ្យាល័យ Kasetsart បាននិយាយថា ការយកចិត្តទុកដាក់ស្តាប់យ៉ាងសកម្មពីជនរងគ្រោះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការធ្វើអត្តឃាត។ នៅពេលស្តាប់បុគ្គលដែលប៉ុនប៉ងធ្វើអត្តឃាត គួរតែអនុញ្ញាតឱ្យពួកគេបញ្ចេញគំនិតរបស់ពួកគេឱ្យបានពេញលេញ ដោយមិនមានការរំខាន ឬរិះគន់លើពួកគេឡើយ៕

អតុ្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


