Connect with us

កីឡា

លោក Deschamps ថា Pogba នៅតែមានសមត្ថភាពត្រឡប់មកកាន់ជម្រើសជាតិ បារាំង វិញ

បានផុស

នៅ

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិបារាំង លោក Didier Deschamps នៅតែបើកភ្លើងខៀវសម្រាប់ខ្សែបម្រើ Paul Pogba ក្នុងការត្រឡប់មកចូលរួមជាមួយក្រុមរហស្សនាមមាន់គកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Didier Deschamps

ជាការពិតណាស់ Paul Pogba បានអវត្តមានពីបាល់ទាត់ ទាំងជាមួយក្លិប និងជម្រើសជាតិ អស់រយៈពេល ១៨ ខែមកហើយ បន្ទាប់ពីត្រូវបានគេដាក់បម្រាមមិនឱ្យពាក់ព័ន្ធបាល់ទាត់ ដោយសារពិនិត្យឃើញវិជ្ជមាន អំពីការប្រើប្រាស់សារធាតុហាមឃាត់។

ទោះបីជាខ្សែបម្រើវ័យ ៣១ រូបនេះ មិនទាន់មានក្លិបលេង និងបានអវត្តមានពីជម្រើសជាតិរយៈពេលយូរ ពោលគឺតាំងពីព្រឹត្តិការណ៍ World Cup ២០២២ ប៉ុន្តែលោក Didier Deschamps នៅតែជឿជាកលើសមត្ថភាពរបស់​គាត់​នៅ​អាចវិលមកកាន់ជម្រើសជាតិ បារាំងវិញបាន។

ទាក់ទងនឹងរឿងខាងលើ លោក Deschamps បានមានប្រសាសន៍ថា៖ «គាត់នៅតែអាចត្រឡប់មកវិញបានម្តងទៀត ប៉ុន្តែគាត់​មិន​ទាន់​មាន​ក្លិបលេងឡើយ។ ពួកយើងកំពុងតែជជែកគ្នា ហើយខ្ញុំមិនអាចប្រាប់អ្នកអំពីព័ត៌មានលម្អិតបានឡើយ។ បាទ គាត់មានសមត្ថភាព និងស្មារតីក្នុងការត្រឡប់មកកាន់កម្រិតខ្ពស់ឡើងវិញ…»។

គួរបញ្ជាក់ថា Pogba ឥឡូវនេះមិនទាន់មានក្លិបលេងនៅឡើយទេ បន្ទាប់ពីក្លិប Juventus ផ្តាច់កុងត្រាចោលកាលពីខែ ធ្នូ ឆ្នាំ ២០២៤ ប៉ុន្តែកន្លងមក រូបគេក៏មានពាក្យចចាមអារ៉ាមផ្លាស់ទៅកាន់ក្លិបមួយចំនួនដែរ ដូចជា Marseille, Manchester United, Manchester City ក្លិបនៅ MLS និង Saudi Pro League៕

Paul Pogba

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម