ជីវិតកម្សាន្ដ
អតីតបុគ្គលិកថា Seo Ye Ji ជាជនរងគ្រោះដែលប្រើជាខែល ហើយ Kim Sae Ron ក៏ដឹងរឿងរសើបនោះដែរ
ការចោទប្រកាន់កន្លងមកជុំវិញ Gold Medalist ដែលជាភ្នាក់ងារបច្ចុប្បន្នមានជម្លោះជាមួយគ្រួសារសព Kim Sae Ron បានផ្ទុះឡើងម្ដងទៀត។ ជាមួយគ្នានោះ អតីតបុគ្គលិកម្នាក់បានអះអាងថា Seo Ye Ji គឺជាជនរងគ្រោះរបស់ក្រុមហ៊ុន ហើយថា Sae Ron បានដឹងពីព័ត៌មានសំខាន់ៗទាក់ទងនឹងការប្រព្រឹត្តខុសរបស់ទីភ្នាក់ងារ។

បុគ្គលដែលអះអាងថា ជាអតីតបុគ្គលិក Gold Medalist មានឈ្មោះថា A ពីមុនបានសរសេរនៅក្នុងផ្នែក comment នៃវីដេអូ YouTube ថា «កាលពីបួនឆ្នាំមុន ខ្ញុំបានធ្វើការនៅ Gold Medalist ប៉ុន្តែត្រូវបានបណ្តេញចេញ បន្ទាប់ពីបែកធ្លាយព័ត៌មានសំខាន់ៗអំពី Seo Ye Ji ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយចំនួនពីរ ប៉ុន្តែអ្នកយកព័ត៌មានមិនបានផ្សព្វផ្សាយព័ត៌មាននោះទេ ដោយសារតែ Lee Sa Rang ជាបងប្អូនជីដូនមួយរបស់ Kim Soo-hyun និងជាស្ថាបនិកបានបញ្ជាពួកគេមិនឲ្យធ្វើ ដោយខ្លាចថាវានឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន»។
A ក៏បានបញ្ជាក់ដែរថា Kim Soo-hyun និងបងប្អូនជីដូនមួយរបស់គាត់ Lee Sa-rang បានជាប់ពាក់ព័ន្ធក្នុងបញ្ហាជាច្រើន ប៉ុន្តែ Seo Ye-ji ត្រូវបានប្រើប្រាស់ជាខែល នៃការចោទប្រកាន់អវិជ្ជមានមួយចំនួនប្រឆាំងនឹងនាង។
មិនតែប៉ុណ្ណោះ Gold Medalist ថែមទាំងបានជួលមនុស្សឲ្យនិយាយកុហក ផ្សាយការអះអាងមិនពិត និងចោទប្រកាន់ Seo Ye Ji ថា នាងជាតារាមានចរិតមិនល្អ ឈ្លើយចំពោះបុគ្គលិក និងឲ្យពួកគេបង្កើតរឿងមិនពិតថា នាងបានប្រព្រឹត្តអំពើហឹង្សានៅសាលា ហើយ Lee Sa Rang បានបញ្ជាឲ្យអ្នកកាសែតផ្សព្វផ្សាយការភូតកុហកទាំងនោះចេញទៅ។
A ថែមទាំងអះអាងទៀតថា Seo Ye Ji បានចុះកុងត្រាជាមួយ Gold Medalist ម្តងទៀត ដោយសារតែនាងជឿជាក់លើ Kim Soo Hyun ប៉ុន្តែចុងក្រោយ នាងត្រូវបានគេកេងប្រវ័ញ្ច ខណៈដែលភ្នាក់ងារទទួលបានប្រាក់ចំណេញ។ អតីតបុគ្គលិករូបនេះក៏បានលើកឡើងពី Kim Sae Ron ដោយបញ្ជាក់ថា នាងដឹងពីការពិតសំខាន់ៗ ដូច្នេះគេចង់ផ្ញើសារនេះទៅកាន់ឪពុកម្តាយរបស់នាង ប្រសិនបើគ្រួសាររកឃើញសៀវភៅកំណត់ហេតុពណ៌ផ្កាឈូករបស់ Kim Sae Ron នោះនឹងរកឃើញការពិតបន្ថែមទៀត អំពីអ្វីដែលបានកើតឡើងរវាងនាង និង Kim Soo Hyun។ ឪពុកម្តាយរបស់នាងមិនបាច់ព្រួយបារម្ភទេ Gold Medalist នឹងលាតត្រដាងខ្លួនដោយមិនដឹងខ្លួនឡើយ។
ការអត្ថាធិប្បាយនេះត្រូវបានសរសេរនៅមុនពេល Kim Sae Ron ទទួលមរណភាព។ យោងទៅតាមគ្រួសាររ នាងបានរក្សាទុកកូនសៀវភៅជាប្រចាំ ហើយគម្របរបស់វាពិតជាពណ៌ផ្កាឈូក ស្របតាមការអះអាងរបស់ Aពិតប្រាកដមែន។
សូមជម្រាបជូនថា Seo Ye Ji បានចុះកិច្ចសន្យាផ្តាច់មុខជាមួយ Gold Medalist ក្នុងឆ្នាំ ២០១៩ ប៉ុន្តែបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពី Kim Jung Hyun មានភាពចម្រូងចម្រាស។ នាងបានចាកចេញពីក្រុមហ៊ុននៅខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយឥឡូវនេះស្ថិតនៅក្រោមភ្នាក់ងារសិល្បករ Sublime ។
ជាមួយនឹងពាក្យចចាមអារ៉ាម ដែលភ្ជាប់នាង ទៅនឹងទំនាក់ទំនងដែលត្រូវបានចោទប្រកាន់របស់ Kim Soo Hyun និង Kim Sae Ron នោះ Seo Ye Ji បានលើកឡើងដោយផ្ទាល់នូវការរំពឹងទុកនេះ។ កាលពីថ្ងៃទី ១៣ ខែមីនា នាងបានសរសេរនៅលើ fancafe របស់នាងថា «ខ្ញុំមិនមានទំនាក់ទំនងជាមួយ Kim Soo Hyun ឬបងប្អូនជីដូនមួយរបស់គាត់ Lee Sa Rang ទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖១២ឆ្នាំមុន តួឯកស្រីរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ឈប់និយាយរក Kim Soo Hyun ព្រោះជម្លោះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន