ព័ត៌មានជាតិ
កម្ពុជាប្រកាសបើកចំហឱ្យនាវាប្រទេសជាមិត្តចូលចតនៅផែរាម ពេលសាងសង់រួច
កម្ពុជាប្រកាសអនុញ្ញាតឱ្យនាវានៃបណ្ដាប្រទេសផ្សេងៗដែលមកទស្សនកិច្ចនៅកម្ពុជាអាចចូលសំចតនៅកំពង់ផែរាមបាន បន្ទាប់ពីកំពង់ផែនេះបានសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជំហានទី១ នៅដើមខែមេសា។ នេះជាការលើកឡើងរបស់អគ្គមេបញ្ជាកងទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន។

លើកឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយនាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ពីជំហររបស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្រោយពេលដែលដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជំហានទី១ កម្ពុជានឹងបើកចំហឱ្យនាវាប្រទេសផ្សេងៗដែលមកទស្សនកិច្ច ឬមកចូលរួមធ្វើសមយុទ្ធនៅកម្ពុជាចូលចតនៅកំពង់ផែរាម ខណៈនាវាជប៉ុន ត្រូវបានផ្ដល់អាទិភាពមុនគេ។

ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាម ខេត្តព្រះសីហនុ មុនគេ និងជាប្រវត្តិសាស្ត្រនេះ ត្រូវបាននាយឧត្តមសេនីយ៍ វង្ស ពិសេន គូសបញ្ជាក់ថា គឺអាស្រ័យដោយរាជរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន មានគោលជំហរខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
បន្ទាប់ពីការចូលចតរបស់នាវាជប៉ុន កម្ពុជា នឹងស្វាគមន៍ ហើយអនុញ្ញាតឱ្យនាវានៃប្រទេសដទៃចូលចតនៅកំពង់ផែរាមផងដែរ។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា គូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានយល់ព្រមឱ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាមមុនគេ។ នាយសេនានុព័ន្ធជប៉ុន ចាត់ទុកថា នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាពក្នុងការពង្រឹងសន្តិសុខអន្តរជាតិ។

ជាការកត់សម្គាល់ នៅក្នុងឱកាសទទួលជួបលោក អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការសន្តិសុខជាតិជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក៏បានបញ្ជាក់ពីការស្វាគមន៍របស់កម្ពុជាចំពោះនាវាជប៉ុនសម្រាប់ការអនុញ្ញាតឱ្យចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការ សាងសង់រួចរាល់។
នៅចំពោះមុខទីប្រឹក្សាសន្តិសុខជាតិជប៉ុន សម្តេចតេជោ បានលើកឡើងពីទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក រវាងកម្ពុជា និងជប៉ុន គឺមានភាពកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


