Connect with us

សេចក្ដីជូនដំណឹង

ព្រះនាងនរោត្តម ជេនណា ចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈជាមួយក្រុមហ៊ុនរថយន្តរបស់ចិនម៉ាក ZEEKR

បានផុស

នៅ

ភ្នំពេញ ៖ ព្រះនាងនរោត្តម ជេនណា ដែលត្រូវបានមហាជន គ្រប់ស្រទាបវណ្ណៈគោរព និងកោតសរសើរ ពីទេព កោសល ផ្នែកសិល្បៈ ចំណេះដឹងពេលនេះ បានក្លាយជាទូតសុឆន្ទៈក្រុមហ៊ុនរថយន្តរបស់ចិនម៉ាក ZEEKR ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានព្រះបន្ទូលក្នុងពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងទូតសុឆន្ទៈ របស់ក្រុមហ៊ុន ONEROAD GROUP នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ព្រះនាងនរោត្តមជេនណា មានព្រះបន្ទូលថា ៖ ខ្ញុំបានស្គាល់កាន់តែច្បាស់ថា ONEROAD GROUP គឺជាក្រុមហ៊ុនចម្រុះជាតិ សាសន៍ដ៏ធំមួយ ដែលមានអាជីវកម្ម គ្រប់ដណ្តប់ទូទាំង ពិភព លោកជាង២០ប្រទេសនិងតំបន់ ដោយមានទីស្នាក់ការកណ្តាល ស្ថិតនៅជាន់ទី១១៤ក្នុងអាគារ Burj Khalifa នៃទីក្រុងឌូបៃដែលជាអាគារ ខ្ពស់ជាងគេលើពិភពលោក ។ព្រះនាងមានព្រះរាជបន្ទួលបន្តថា នៅពេលដឹងថា Brand ZEEKR គឺជា Brand ដ៏សំខាន់ ដែលនាំចូលដោយក្រុមហ៊ុន ONEROAD INDASRTAIL ធ្វើឱ្យខ្ញុំរឹតតែមានជំនឿចិត្តយ៉ាងខ្លាំង ចំពោះ ZEEKR នៅក្នុងប្រទេសកម្ពុជា នាពេលអនាគ ។ ព្រោះខ្ញុំជឿជាក់លើការអនុវត្តគោលការណ៍របស់ក្រុមហ៊ុន ដែលឈរលើផ្នត់ គំនិតដោយយក “អតិថិជនជាអាទិភាព និងផ្តល់សេវាកម្ម ដ៏ពិសេស សម្រាប់អតិថិជន ZEEKR ជាទីគាប់ចិត្ត” ។ ដូច្នេះប្រាកដជាធ្វើឱ្យ ZEEKR មានភាពលេច ធ្លោឆ្ពោះ ទៅមុខឥតឈប់ឈរនៅ ក្នុងវិស័យ រថយន្តអគ្គិសនី និង បង្កើតនូវសមិទ្ធផល ដ៏ល្អជាច្រើន ជាក់ជាមិនខាន ។ ហើយភាពជាក់ស្តែងទាំងនេះ ធ្វើឱ្យខ្ញុំវាយតម្លៃបានថា រថយន្តអគ្គិសនី ZEEKER ពិតជាមានសន្ទុះយ៉ាងឆាប់ រហ័សក្នុងទីផ្សារ ។

ជាមួយគ្នានោះដែរព្រះនាងក៏ បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖«ខ្ញុំដឹងយ៉ាងច្បាស់ថា ក្នុងនាមខ្ញុំជាទូតសុឆន្ទៈ ខ្ញុំមានទំនួលខុសត្រូវយ៉ាងសំខាន់ ។ ខ្ញុំមិនត្រឹមតែចែក រំលែក ជូនបងប្អូនទាំងអស់គ្នាពីចំណាប់ អារម្មណ៍ពិតប្រាកដ ក្រោយពីប្រើប្រាស់រថយន្តតែប៉ុណ្ណោះទេ គឺ កាន់តែចង់ឱ្យ មនុស្សកាន់តែច្រើនបានដឹង បានយល់ពីខ្លឹមសារ ដែលនៅពីក្រោយ Brand មួយនេះដែរ គឺ ស្មារតីបង្កើតថ្មី និង ការស្វែងរកគុណភាពឥតឈប់ឈរ »។

នាយកក្រុមហ៊ុន ONEROAD GROUP បានលើកឡើងថា វត្តមានរបស់ព្រះនាងជេនណា ជាទូតសុឆន្ទៈនេះមិនត្រឹមតែជា សមាជិកដ៏សំខាន់ នៃរាជវជ្យប្រទេសកម្ពុជាប៉ុណ្ណោះទេ ទ្រង់ក៏ជាបុគ្គល សាធារណៈមួយអង្គ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា នៅក្នុងសង្គម ។ អត្តចរិតថ្លៃថ្នូររបស់ព្រះនាង និងទឹកព្រះ ទ័យស្រឡាញ់ ចំពោះប្រជានុរាស្ត្រ និងការទទួលខុសត្រូវ ចំពោះសង្គម ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជម្រុញវប្ប ធម៌ខ្មែរ-ចិនឥតឈប់ឈរ ពិតជាមានភាពស៊ីសង្វាក់យ៉ាងខ្លាំងជាមួយ brand concept របស់ក្រុមហ៊ុន ។

លោកនាយកបានបន្ថែមថា ព្រះនាងជេនណា តែងណែនាំពីរប្បធម៌ចិន ដែលធ្វើយើងខ្ញុំជាជនជាតិចិន រស់នៅអភិវឌ្ឍខ្លួន នៅប្រទេស កម្ពុជាគ្រប់រូបមានក្តីរំភើបជាខ្លាំង ។ ជាពិសេសណែនាំពីពិធីបុណ្យព្រិល នៃទីក្រុងហាអីពឹងប្រទេសចិន ធ្វើឲ្យ ប្រទេសកម្ពុជា ដែលស្ថិតនៅតំបន់ ត្រូពិកមិនត្រឹមតែទទួលបានអារម្មណ៍ ខ្យល់ត្រជាក់ស្រួលទេ រឹតតែធ្វើអោយ យើងទទួលបានអារម្មណ៍ មនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ រវាងប្រទេសទាំង២ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៤ វិនាទី មុន

ចូលលួចម៉ូតូចំផ្ទះអតីតអ្នកប្រដាល់ ដេញឃាត់បានពីរនាក់

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានជាតិ៩ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម