ព័ត៌មានជាតិ
រកឃើញអ្នកពាក់ព័ន្ធ៨នាក់ ដែលបានផឹកស៊ីជាមួយប្ដីប្រពន្ធ តេស្តវិជ្ជមានកូវីដ១៩ នៅខេត្តកំពង់ឆ្នាំង
ប្ដីប្រពន្ធពីរនាក់ ដែលធ្វើតេស្ដវិជ្ជមានកូវីដ១៩ ក្រោយពីនៅមើលកសិដ្ឋានចិញ្ចឹមមាន់ នៅខេត្តកំពង់ឆ្នាំង នៅពេលនេះរកឃើញអ្នកពាក់ព័ន្ធផឹកស៊ីជាមួយប្ដីប្រពន្ធនេះ ចំនួន៨នាក់ បាននិងកំពុងបញ្ជូនមកធ្វើចត្តាឡីស័ក និងតេស្ដរកកូវីដ១៩ផងដែរ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយ លោក អម សុភា អភិបាលរងខេត្ត បានដឹកនាំមន្ត្រីសុខាភិបាលខេត្ត និងសមត្ថកិច្ចចម្រុះ ចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ឋនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយបុរសជាប្ដីនិងប្រពន្ធ២នាក់ មានវិជ្ជមានកូវីដ១៩ ដើម្បីធ្វើសំណាក។

គិតត្រឹមម៉ោង១១និង៤៩នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ រកអ្នកពាក់ព័ន្ធចំនួន៨នាក់ និងបានយកសំណាកមកធ្វើតេស្ត និងបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត (ស្រុកទឹកផុស) ។
លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវ គឺនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ប្ដីប្រពន្ធ២នាក់ រស់នៅភ្នំពេញ ដែលមានវិជ្ជាមានកូវីដ១៩ បានមកស៊ីផឹកជាមួយ នឹងមនុស្សជាង២០នាក់ទៀត នៅផ្ទះលោក ឈួរ យូ នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ដូច្នេះអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលទាំងអស់ សមត្ថកិច្ចនិងក្រុមការងារ ត្រូវបន្តស្រាវជ្រាវរកជាបន្តទៀត ដើម្បីនាំពួកគាត់មកធ្វើសំណាកតេស្តជំងឺកូវីដ១៩៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


