ព័ត៌មានអន្ដរជាតិ
ហេតុការណ៍បាក់ស្ពាននៅថៃ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់និងរបួស៣នាក់
មនុស្សម្នាក់បានស្លាប់ និងបីនាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ស្ពាននៅស្រុក Chanae ខេត្ត Narathiwat ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២០ខែមីនា។

ស្ពាននេះស្ថិតនៅលើផ្លូវហាយវេលេខ៤២១៤ ឆ្លងកាត់លើព្រែកធំមួយក្នុងឃុំ Chang Phueak តភ្ជាប់ពីស្រុក Chanae ទៅស្រុក Si Sakhon។ ហេតុការណ៍បាក់ស្ពាននេះ កើតឡើងកាលពីម៉ោង៥ៈ៤៥នាទីព្រឹកថ្ងៃពុធ ខណៈមានរថយន្តនិងម៉ូតូកំពុងឆ្លងកាត់។
កម្លាំងសង្គ្រោះបន្ទាន់ដែលចុះដល់កន្លែងកើតហេតុបានរាយការណ៍ថា មានរថយន្តភីកអាប់មួយគ្រឿង និងម៉ូតូមួយគ្រឿងបានធ្លាក់ពីលើស្ពាន។
យោងតាមទំព័រហ្វេសប៊ុករបស់ការិយាល័យទំនាក់ទំនងសាធារណៈខេត្ត Narathiwat បុរសម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ Aman Je-ma ជាអ្នកភូមិក្បែរនោះត្រូវបានគេប្រទះឃើញស្លាប់នៅកន្លែងកើតហេតុ។ ចំណែកមនុស្សបីនាក់ផ្សេងទៀតដែលជិះក្នុងរថយន្តបានរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
គេមិនដឹងថាហេតុអ្វីបានជាស្ពាននេះបាក់នោះទេ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដ៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


