កីឡា
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
ការប្រកួតវិញ្ញាសាបាល់ទះមហាជនដណ្តើមពានរង្វាន់មន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី កីឡាការិនី សាមឿន ញ៉ែង មកពីវិទ្យាល័យកោះញែក ធ្វើល្អ ជួយក្រុមយកឈ្នះវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី លទ្ធផល ៣-២សិត ក្នុងនោះក្រុមកីឡាបាល់ទះនារីមកពីវិទ្យាល័យកោះញែកធ្វើបានល្អ ក្នុងជុំទី១។

ក្នុងការប្រកួតនោះ កីឡាករលេចធ្លោជាងគេនៅក្នុងក្រុម គឺកីឡាការិនី សាមឿន ញ៉ែង បានលើកឡើងថា ការប្រកួតទះនេះជាលើកទី២ហើយសម្រាប់រូបគេដែលបានមកប្រកួតមហាជនថ្នាក់ក្រុង ប៉ុន្តែឆ្នាំមុនក្រុមគេធ្វើមិនបានល្អនោះទេ ដែលជាប់ចំណាត់ថ្នាក់លេខ២។ ក្នុងឆ្នាំនេះក្រុមគេលេងល្អខ្លាំង ជាក់ស្តែងក្រុមគេនៅថ្ងៃនេះបានយកឈ្នះ វិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី លទ្ធផល ៣-២សិត។

កីឡាការិនីបន្ថែមថា ក្រុមខ្លួនធ្វើបានល្អដែលថ្ងៃនេះដោយសារគេសហការគ្នានៅក្នុងក្រុមបានល្អ ជាពិសេស មានអ្នកគ្រូបង្វឹកបានណែនាំ ប្រាប់ពីយុទ្ធសាស្ត្រការលេងផងដែរ។ រូបគេជឿជាក់ថា ការប្រកួតនៅវគ្គបន្ទាប់គេសង្ឃឹមថានឹងធ្វើបានល្អបន្ថែមទៀត ហើយក្រុមគេរំពឹងថានឹងអាចឈានដល់ការលើកពានជយលាភីជើងឯកមហាជនបាល់ទះថ្នាក់ខេត្តជាក់ជាមិនខាន។ ជាមួយគ្នានេះ អ្នកគ្រូបង្វឹកមកពីវិទ្យាល័យកោះញែក ក៏បានលើកឡើងផងដែរថា ក្នុងនាមជាគ្រូបង្វឹកនៅក្នុងក្រុមតែងតែបង្ហាត់បង្ហាញទិចនិកការលេងជាពិសេសលើកទឹកចិត្តឲ្យក្រុម ព្យាយាមកុំបាក់ស្មារតី ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ហើយបានលើកទឹកចិត្តក្រុមរបស់ខ្លួន ជាប់ជានិច្ច។
ចំណែកឯក្រុមដែលមិនទាន់ ធ្វើបានល្អនៅពេលនេះ កីឡាការិនីមកពីក្រុមវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីក៏បានឲ្យដឹងថា ក្រុមគេធ្វើមិនបានល្អនៅពេលនេះគេមានការសោកស្ដាយ។ ប៉ុន្តែយ៉ាងណាមិញ នេះជាការចាញ់ក្នុងជុំទី១តែប៉ុណ្ណោះ ហើយក្រុមរបស់គេ និងតាំងចិត្តព្យាយាមធ្វើឲ្យបានល្អ នៅជុំក្រោយៗវិញ ព្រោះកីឡារចាញ់នៅពេលនេះគឺជាការធម្មតាតែប៉ុណ្ណោះ៕
អត្ថបទ៖រៀម សុខហេង


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


