ព័ត៌មានជាតិ
សមត្ថកិច្ចកម្ពុជាបង្ក្រាបទីតាំងបទល្មើសអនឡាញប្រព្រឹត្តដោយជនជាតិថៃក្នុងក្រុងប៉ោយប៉ែត
ក្រុមឧក្រិដ្ឋជនជនជាតិថៃ ដែលសម្ងំលួចលាក់ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលនេះ សមត្ថកិច្ចកម្ពុជា ចុះបង្ក្រាបបានហើយនៅទីតាំងចំនួន០២ ដោយរកឃើញជនជាតិថៃសរុបចំនួន ៦៣នាក់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាងគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ និងនគរបាលខេត្តបន្ទាយមានជ័យ ដោយបានចុះបង្ក្រាបទីតាំងចំនួន ០២ លួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ៧នាក់ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មុនឈានដល់ការចុះបង្រ្កាប គឺសមត្ថកិច្ចបានស៊ើបអង្កេត ស្រាវជ្រាវ និងឃ្លាំមើលសកម្មភាពសង្ស័យនៅទីតាំងខាងលើមួយរយៈកន្លងមកហើយ។

ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនជាតិថៃសរុបចំនួន ៦៣នាក់ (ស្រី ៣០នាក់) ក្នុងនោះមានកុមារចំនួន០២នាក់ និងបានរកឃើញសម្ភារៈវត្ថុតាងដូចជា កុំព្យូទ័រចំនួន ៣៣គ្រឿង និងទូរស័ព្ទដៃចំនួន ៦៥គ្រឿង សម្រាប់ធ្វើសកម្មភាពបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ រួមទាំងអត្តសញ្ញាណប័ណ្ណថៃចំនួន ៦៥ច្បាប់ និងលិខិតឆ្លងដែនថៃចំនួន ០២ច្បាប់។ តាមរយៈទិន្នន័យក្នុងវត្ថុតាង សមត្ថកិច្ច កំណត់បានថា ក្រុមនេះកំពុងត្រៀមរៀបចំប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពទៅប្រទេសដទៃផ្សេងទៀត។ នេះតាមសេចក្តីប្រកាសព័ត៌មានអគ្គស្នងការដ្ឋានគរបាលជាតិ។

ក្នុងចំណោមពលរដ្ឋថៃទាំង ៦៣នាក់ សមត្ថកិច្ច បានរកឃើញ ១០នាក់ កំពុងធ្វើសកម្មភាពរៀបចំសម្ភារៈមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ដោយស្ម័គ្រចិត្ត និង៤៦នាក់ កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្តែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។ ដោយឡែក ជនជាតិថៃចំនួន៧នាក់ (ស្រី១នាក់) សមត្ថកិច្ចបានកំណត់ជាមេក្លោងជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសនេះ ហើយកំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
សម្រាប់ជនជាតិថៃចំនួន៥៦នាក់ កម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីសម្របសម្រួលរៀបចំបែបបទបណ្តេញចេញពីកម្ពុជា។ នេះជាការបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


