ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំប្រតិភូនគរបាលជាតិ ទៅចូលរួមសន្និសីទអាស៊ានណាប៉ូល នៅម៉ានីល
លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ដំណើរចូលរួមសន្និសីទនេះ គឺតបតាមការអញ្ជើញរបស់នគរបាលហ្វីលីពីន និងអនុវត្តតាមសេចក្តីថ្លែងការណ៍រួម (JC) នៃសន្និសីទអាស៊ានណាប៉ូល លើកទី៤៣ នៅប្រទេសថៃ ហើយដោយទទួលបានការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ សន្និសីទអាស៊ានណាប៉ូល លើកទី៤៤នេះ ប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅឯទីក្រុងម៉ានីល។

សន្និសីទអាស៊ានណាប៉ូល គឺជាវេទិកាសំខាន់ប្រចាំឆ្នាំសម្រាប់ប្រធាននគរបាលជាតិនៃបណ្តាប្រទេសជាសមាជិកអាស៊ានបានជួបប្រជុំគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការអនុវត្តច្បាប់ និងកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចប្រជុំទ្វេភាគីជាមួយបណ្តាប្រទេសប្រធានស្ថាប័ននគរបាលជាតិនៃបណ្តាប្រទេស ស្ថាប័នជាដៃគូពិភាក្សា(DP) និងអ្នកសង្កេតការណ៍(OB)។

គួរឱ្យដឹងថា មុនសន្និសីទអាស៊ានណាប៉ូលនេះត្រូវបើកជាផ្លូវការ គឺមានកិច្ចប្រជុំកម្រិតក្រុមការងារនាំមុខ ដោយក្នុងនោះក្រុមការងារនាំមុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ចំនួន ៣រូប ដឹកនាំដោយឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការ បានចូលរួមសម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ លើកទី១៥។
កិច្ចប្រជុំក្រុមការងារនាំមុខនេះ គឺដើម្បីពិភាក្សា និងពិនិត្សសម្រេចចុងក្រោយនូវខ្លឹមសារ ដែលកិច្ចប្រជុំបានឯកភាពគ្នាជាឯកច្ឆន្ទ ដេីម្បីត្រៀមដាក់ជូនវេទិកាពិភាក្សា ដោយប្រធានប្រតិភូ ប្រកាសអនុម័តដាក់បញ្ជូលក្នុងសេចក្តីថ្លែងការណ៍រួមនៃសន្និសីទអាស៊ានណាប៉ូល លើកទី៤៤៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


