ព័ត៌មានអន្ដរជាតិ
ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន
ពិភពលោកពិតជាភ្ញាក់ផ្អើលចំពោះការធ្វេសប្រហែសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលច្រឡំដៃ Add អ្នកកាសែតចូលក្នុង Group Chat ពិភាក្សាអំពីផែនការសង្គ្រាមនៅប្រទេសយេម៉ែន ហើយពេលនេះ មន្ត្រីសេតវិមានដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅសារព័ត៌មាន Politico ថា ផ្ទៃក្នុងអាមេរិក កំពុងជំរុញឲ្យមានការបណ្តេញទីប្រឹក្សាសន្តិសុខជាតិ Mike Waltz ចេញពីតំណែង ព្រោះគាត់ជាអ្នកទទួលខុសត្រូវខ្លាំងជាងគេលើបញ្ហានេះ។

មន្ត្រីរូបនេះនិយាយកាលពីថ្ងៃអង្គារទី២៥ខែមីនាឆ្នាំ២០២៥ថា គ្រប់គ្នាក្នុងសេតវិមានសុទ្ធតែយល់ស្របថា លោក Mike Waltz ពិតជាធ្វេសប្រហែសមែន ខណៈមន្ត្រីម្នាក់ទៀតអះអាងថា ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិ អ្នកមិនអាចធ្វេសប្រហែសបែបនេះបានទេ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមប្រភពដដែល, ឥឡូវនេះ អ្វីៗគឺស្ថិតនៅលើការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការចាត់វិធានការបន្ទាប់ ហើយមិនមែនតែលោក Waltz ទេ សូម្បីអនុប្រធានាធិបតីអាមេរិក JD Vance និងរដ្ឋមន្ត្រីការពារជាតិ Pete Hegseth ក៏អាចជួបផលវិបាកដែរ។
សូមជម្រាបថា កាលពីថ្ងៃចន្ទ មន្ត្រីអាមេរិកបានច្រឡំដៃ Add លោក Jeffrey Goldberg និពន្ធនាយកនៃទស្សនាវដ្តី The Atlantic ចូលទៅក្នុង Group Chat កម្មវិធី Signal ដោយក្នុង Group នោះ ពួកគេបានពិភាក្សាគ្នាអំពីផែនការយោធាដ៏រសើបបំផុត សម្រាប់ការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន។
Group Chat នោះបង្កើតឡើងដោយទីប្រឹក្សាសន្តិសុខជាតិ Mike Waltz នេះឯង ហើយសមាជិកក៏រួមមានទាំងអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការពារជាតិ Pete Hegseth រដ្ឋមន្ត្រីការបរទេស Marco Rubio នាយកស៊ើបការណ៍សម្ងាត់ជាតិ Tulsi Gabbard និងជំនួយការជាន់ខ្ពស់ Stephen Miller ផងដែរ។ Group នេះ គឺមានការពិភាក្សាគ្នាលើព័ត៌មានលម្អិតប្រតិបត្តិការដូចជាគោលដៅ អាវុធ និងពេលវេលានៃការវាយប្រហារជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


